នេះជាលើកដំបូងហើយ ដែលគេបានឃើញតារាសម្តែងជួរមុខលំដាប់ប្រទេស ខាត់ វ៉ៃហាំង និងតារាស្រីល្បីឈ្មោះ អ្នកនាង សិទ្ធី នីកា លេចវត្តមានចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តដ៏ធំ KAEN FILM FESTIVAL 2023 លើកទី៧ នៅប្រទេសថៃ។

តាមរយៈវីដេអូដែល វ៉ៃហាំង បង្ហោះមុននេះបន្តិច បញ្ជាក់ឱ្យដឹងថា លោក និង សិទ្ធី នីកា ចូលរួមមហោស្រពនេះក្នុងនាមជាតារាសម្តែងតំណាងឱ្យកម្ពុជា។ ស្ថិតក្នុងឈុតសម្លៀកបំពាក់ និងរ៉ូបពណ៌ខ្មៅអមដោយក្បាំងត្រចៀក ជាគ្រឿងអលង្ការបុរាណខ្មែរ សិទ្ធី នីកា ស្រស់ស្អាតខ្លាំងមែនទែន នាឱកាសចូលរួមព្រឹត្តិការណ៍មហោស្រពដ៏ធំមួយនេះ។



តួឯកប្រុសស្រីក្នុងរឿង «ពណ៌ជីវិត» បានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមកម្មវិធី KAEN FILM FESTIVAL 2023 លើកទី៧ ប្រកបដោយថាមពល និងភាពស្វាហាប់ ថែមទាំងបានលើកដៃសំពះចំពោះមុខមហាជន បង្ហាញពីភាពរួសរាយរាក់ទាក់ និងភាពថ្លៃថ្នូររបស់ប្រជាជនកម្ពុជាឱ្យពិភពលោកបានឃើញថែមទៀត៕































































Account
Security
Favourite Content