ខាត់ ស្រីច័ន្ទ បង្ហើបគន្លឹះងាយៗ ដើម្បីសម្រកគីឡូបានលឿន

អតីត Miss Grand Cambodia 2020 ចំណាត់ថ្នាក់លេខ៥ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate កាន់តែលេចធ្លោខ្លាំងឡើងរាល់ថ្ងៃ ទាំងការសម្តែង ការដើរម៉ូដ និងទីផ្សារស៉្បតពាណិជ្ជកម្មជាដើម។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានវិវត្ត​ន៍ខ្លួនមកជាពិធីការិនីថែមទៀតផង។ ត្បិតមិនមែនជាអ្នកអាជីពក៏ពិតមែន ប៉ុន្តែស្រីស្រស់រាងតូចច្រឡឹងនេះ ធ្វើបានយ៉ាងល្អរហូតអ្នកគាំទ្រ និងសិល្បកររួមអាជីពលាន់មាត់សរសើរនាងព្រោងព្រាត។

ខណៈការងារសិល្បៈកំពុងឡើងកូដខ្លាំង សម្រស់ និងរូបរាងនាង​ក៏ប្រែប្រួលដូចគ្នាដែរ រហូតមានអ្នកគិតថា នាងអាចជ្រើសយកការកែសម្ផស្ស ដើម្បីកែកុនភាពខ្វះខាតមួយចំនួន ដូចអ្វីដែលសិល្បករនិយមធ្វើនាពេលនេះ។ ពាក់ព័ន្ធរឿងនេះ ស្រីច័ន្ទ បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា សម្រស់នាងប្រែប្រួលខ្លាំងបែបនេះ មិនមែនដោយសារនាងទៅវះកាត់កែសម្ផស្សទេ គឺដោយសារតែនាងស្រកគីឡូតែប៉ុណ្ណោះ។

Kate រៀបរាប់ថា នាងចាប់ផ្តើមសម្រកគីឡូនៅពេលដែលចូលថតភាពយន្តដំបូងៗ ព្រោះមិនចង់ឱ្យឃើញធំពេកនៅពេលថតរឿង ហើយការស្រកគីឡូបានឆាប់រហ័សបែបនេះ គឺដោយសារការងារច្រើន ហើយ​នាងព្យាយាមតបអាហារ និងឆ្លៀតពេលហាត់ប្រាណខ្លះៗផងដែរ។ តារាសម្តែងរាងតូចច្រឡឹងនេះបង្ហើបថា គន្លឹះងាយៗដើម្បីថែរក្សាសម្រស់រូបរាងកាយឱ្យក្មេងជាងវ័យ គឺ​គួរប្តូរទម្លាប់​ងើបពេលព្រឹក គេងឱ្យទៀតទាត់ តមអាហារ និងឆ្លៀតពេលហាត់ប្រាណយ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍។

ខាត់ ស្រីច័ន្ទ ជឿជាក់ថា ការថែរក្សាសម្រស់ជារឿងចាំបាច់បំផុត សម្រាប់មនុស្សស្រី មិនថាសិល្បករក្នុងរង្វង់សិល្បៈ ឬអ្នកក្រៅសិល្បៈនោះទេ។ ដូច្នេះ គ្រប់គ្នាគួរណាស់តែថែរក្សាសម្រស់ និងសុខភាពឱ្យល្អ ព្រោះ​ពេលយើងស្រស់ស្អាត យើងនឹងមានអារម្មណ៍ល្អ ហើយមានទំនុកចិត្តលើខ្លួនឯងថែមទៀត។ 

ក្រៅពីពង្រឹងអាជីពពិធីការិនី ខាត់ ស្រីច័ន្ទ ក៏នឹងបង្ហាញខ្លួនក្នុងរឿងភាគថ្មីមួយ ចំណងជើង «ស្នេហា Cover» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងដោយ អ្នកស្រី ពាន់ ភួងបុផ្ផា ផងដែរ។ តារាសម្តែងរូបនេះរំពឹងថា ឆ្នាំថ្មីនេះកេរ្តិ៍ឈ្មោះនាងនឹងល្បីល្បាញឡើងថែមមួយកម្រិតទៀត ទាំងស្នាដៃសម្តែង ពិធីការិនី បង្ហាញម៉ូដ ហើយថ្មីៗនេះ នាងក៏ទើបចុះកុងត្រាការងារជាច្រើនជាមួយផលិតកម្ម និងក្រុមហ៊ុនផ្សេងៗជាច្រើន ធ្វើឱ្យនាងមមាញឹកកាន់តែខ្លាំងឡើង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)