កេសរ ទម្លាក់អាល់ប៊ុមចម្រៀងថ្មី រួចប្រកាសគម្រោង tour concert

តារាចម្រៀងឯករាជ្យ កេសរ ដែលមានឈ្មោះពិតថា រិទ្ធី លំអរ​កេសរ បានរៀបចំពិធីសម្ពោធអាល់ប៊ុមចម្រៀងថ្មីទី១ និងអាល់ប៊ុមថ្មីទី២ ដោយបានដាក់ឈ្មោះកម្មវិធីថា «រៀន រីក រស់» ជាមួយ កេសរររ Listening Party & Healing Session កាលពីល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ នៅរោងភាពយន្ត Major Cineplex Aeon Mean Chey។ 

នៅក្នុងអាល់ប៊ុមចម្រៀងថ្មីទី១ និងអាល់ប៊ុមថ្មីទី២ មានចម្រៀងសរុបប្រមាណជាង ១០ បទ ដែលអត្ថន័យរៀបរាប់ពីបទពិសោធន៍នៃភាពឈឺចាប់ មេរៀនជីវិតដែលធ្លាប់បាន​ឆ្លងកាត់ ការព្យាបាល ដំណើរការជាសះស្បើយ និងការងើបក្រោកឈរឡើងវិញ ដើម្បីបន្តដំណើរជីវិតឡើងវិញ ដូចពាក្យថា «រៀន រីក រស់» ដូច្នោះដែរ។

ចម្រៀងពីរោះៗបង្កប់អត្ថន័យជ្រាលជ្រៅរបស់ កេសរ ត្រូវបានចាក់បញ្ចាំងលើផ្ទាំងសំពត់សដ៏ធំស្កឹមស្កៃនៃអេក្រង់ Screen X ផ្តល់ជូនបទពិសោធន៍ថ្មី និងរំភើបបំផុតជាមួយហ្វេនៗ និងមិត្តអ្នកសិល្បៈសម្រាប់ការរីករាយសណ្តាប់បទចម្រៀងថ្មីទាំងនេះ។ ក្រៅពីស្តាប់បទចម្រៀងថ្មីមុនគេបង្អស់ អ្នកចូលរួមក៏បានសាកសួរនាំរឿងរ៉ាវផ្សេងៗជាមួយ កេសរ និងដំណើរការផលិតចម្រៀងក្នុងអាល់ប៊ុមថ្មីផងដែរ។ 

ក្នុងពិធីដ៏គួរឱ្យចងចាំនេះ ម្ចាស់បទ «ស្នាមថើបចុងក្រោយ» ថា នេះជាលើកដំបូងហើយដែលនាងរៀបចំកម្មវិធីជួបជុំធំដុំបែបនេះ។ ពិធីនេះប្រៀបដូចពិធីខួបកំណើតរបស់នាង ព្រោះមានមិត្តភ័ក្តអ្នកសិល្បៈ និងហ្វេនៗដែលស្រលាញ់គាំទ្រនាងយ៉ាងច្រើនកុះករមកចូលរួមអបអរសាទរ និងចូលរួមលេងកម្សាន្តសប្បាយជាមួយគ្នា។

កេសរ បន្តថា នាងរំភើបខ្លាំងមែនទែន ដែលបានឃើញគ្រប់គ្នាមកជួបជុំគ្នានៅទីនេះ​ ដោយសង្ឃឹមថា កម្មវិធីនេះអាចជាកន្លែងសុវត្ថិភាពដែលគ្រប់គ្នាអាចបញ្ចេញអារម្មណ៍សើចសប្បាយ ឬក៏យំបានតាមចិត្ត ដោយមិនបាច់បារម្មណ៍ពីនរណាឡើយ ព្រោះយើងមានគ្នានៅចាំមួយផ្តល់កម្លាំងចិត្ត និងកាន់ដៃអ្នកក្រោកឈរឡើងមកចាប់ផ្តើមជាថ្មីវិញបាន។

ក្នុងកម្មវិធី «រៀន រីក រស់» Listening Party & Healing Session ជាមួយ កេសរររ នេះផងដែរ ក៏មានចម្រៀងសម្តែងផ្ទាល់ពីតារាចម្រៀង​ស្រីដ៏មានប្រជាប្រិយភាព​រូបនេះ ថែមទាំងមាន mini concert ដើម្បីថតវីដេអូសម្រាប់ធ្វើ MV បទថ្មីក្នុងអាល់ប៊ុមទី២ ទៀតផង។

ទន្ទឹមការទម្លាក់បទចម្រៀងថ្មី កេសរ ក៏បានប្រកាសប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈដឹងថា tour concert របស់នាង នឹងត្រឡប់វិញនៅឆ្នាំ ២០២៤ ដោយនាងគ្រោងធ្វើដំណើរទៅខេត្ត ៤ ឬ ៥ តាមលទ្ធភាពជាក់ស្តែង។ ដូច្នេះ ហ្វេនៗត្រៀមចិត្តត្រៀមកាយចាំទទួល tour concert កេសរ ទាំងអស់គ្នា ធានាថាច្បាស់ជាមានអ្វីពិសេសជាក់ជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា