ភ្ជាប់ពាក្យជិត២ឆ្នាំ ពេលនេះ កែវ សុបញ្ញា ត្រៀមដឹកដៃគូដណ្តឹងចូលរោងការហើយ!

តារាចម្រៀងរាងតូចច្រឡឹង កញ្ញា កែវ សុបញ្ញា បានដឹកដៃបុរសកូនកាត់ចិន លោក ប៉ាល់ ប៉ោស៊ាង ភ្ជាប់ពាក្យតាំងពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដោយគិតមកទល់ពេលនេះរយៈពេលប្រមាណជិត ២ ឆ្នាំហើយ ដែលអ្នកទាំងពីរមានឈ្មោះជាគូដណ្តឹង។

ជារឿយៗគេរមែងឃើញ បញ្ញា បណ្តើរគូដណ្តឹងទៅចូលរួមកម្មវិធីសិល្បៈផ្សេងៗយ៉ាងត្រសងដូចលលកញីឈ្មោលបណ្តើរគ្នា និងតែងតែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកទៀតផង ធ្វើឱ្យអ្នកជុំវិញខ្លួនរំជើបរំជួលចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរ។

ក្រោយសួរនាំជាមួយ ស្រីស្អាត កែវ សុបញ្ញា​ រូប​នេះមិនលាក់លៀមទៀតនោះទេ ដោយនាងបានប្រកាសឱ្យដឹងថា នាង​ត្រៀមដឹកដៃអនាគតកូនកំលោះ​ចូលរោងការនៅអំឡុងខែមករា-កុម្ភៈ ដើមឆ្នាំ ២០២៤ ខាងមុខនេះ ហើយឆាប់ៗនេះនាង និងគូដណ្តឹងចាប់ផ្តើមកក់សម្អាងការ និងកក់រោងត្រៀមសម្រាប់ថ្ងៃពិសេសនោះហើយ។ ​សុបញ្ញា បន្តថា នាងគ្មានគម្រោងធ្វើកម្មវិធីធំដុំខ្លាំងពេកទេ ពោលគឺធ្វើបែបល្មមៗមិនតូចពេក ហើយក៏មិនធំពេកនោះឡើយ។

ក្រឡេកមកវិស័យចម្រៀងវិញនោះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះ ក៏ត្រៀមស្នាដៃថ្មី​ ៣ បទ សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ តែជាក់ស្តែងអាចចេញបានប៉ុន្មានបទ គឺស្ថិតលើខាងក្រុមហ៊ុន។ ឈរជើងក្នុងទ្រនំធំស្កឹមស្កៃច្រើនឆ្នាំ កែវ សុបញ្ញា ថា នាងគ្មានគម្រោងផ្លាស់ប្តូរចេញទៅទ្រនំផ្សេងនោះឡើយ ព្រោះនៅទីនេះនាងទទួលបានការយកចិត្តទុកដាក់ ឬនិយាយងាយៗបានថា «ទឹកត្រជាក់ត្រីគង់»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លះឆ្នាំរកបាន ៨៨ លានដុល្លារ! Seventeen ជាប់លេខ ៧ ក្នុងតារាងកំពូលតន្ត្រីទេសចរណ៍ពាក់កណ្ដាលឆ្នាំរបស់ Billboard

ក្រុមចម្រៀងខេប៉ុប Seventeen បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមសិល្បករដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនជាងគេលើពិភពលោកនៅក្នុងតារាងពាក់កណ្ដាលរបស់ទស្សនាវដ្ដីតន្ត្រីអាមេរិក

២០ឆ្នាំគ្មានរឿងអាស្រូវ! Liu Yifei ផ្ដល់មេរៀនសំខាន់មួយដល់ Zhao Lusi, Bai Lu និង Dylan Wang អំពីកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវក្នុងនាមតារាល្បី

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថាថ្មីៗនេះ តារាសម្តែង Dylan Wang, Bai Lu និង Zhao Lusi កំពុងជួបប្រទះរឿងរ៉ាវចម្រូងចម្រាសជាច្រើន និងមានការរិះគន់ជុំវិញអាកប្បកិរិយារបស់ពួកគេចំពោះសហការី

Dahyun ចែកក្ដីស្រឡាញ់ជូនអ្នកគាំទ្រវិញ តាមរយៈការបរិច្ចាគប្រាក់ជួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស

Dahyun សមាជិកក្រុម TWICE បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន ឬប្រមាណ ២០ ០០០ ដុល្លារអាមេរិក ជាជំនួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស ដើម្បីអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២៨ ឆ្នាំ។

កូនខ្មែរបារាំង និងកូនខ្មែរអាមេរិក រួមគ្នាផ្សព្វផ្សាយពីវប្បធម៌ សិល្បៈខ្មែរ

តារា​បង្ហាញ​ម៉ូដ​ដែល​ជា​កូនកាត់ ២ រូប គឺ Mélia Constantin និង Sydney Marith បាន​ចាប់ដៃ​គ្នា​ម្ដង​ទៀត ក្នុង​ការ​ផ្សព្វផ្សាយ​សម្លៀកបំពាក់​វប្បធម៌​ខ្មែរ ហើយ​ទីតាំង​ថត​រូប​ទៀតសោត​គឺ​នៅ​ខេត្ត​សៀមរាប នា​ប្រាសាទ​​អង្គរ​វត្ត។ ទាំង​រូបភាព និង​

ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE

Park Seo-yeon ដែលជាប្អូនស្រីពៅរបស់ Jihyo សមាជិកក្រុម TWICE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងវីដេអូខ្លី (Teaser) អំពីគម្រោងក្រុមចម្រៀងនារីខេប៉ុបថ្មីរបស់ ABD ដែលជាផលិត

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី