ពិធីការនីរូបស្រស់ កែវ នីសា យប់មិញនេះ បានចែករំលែកដំណឹងដ៏ក្រៀមក្រំពីការចែកឋានរបស់អ្នកម្តាយជាទីគោរព វ័ន្ត សាវង្ស ដែលលោកបានទទួលមរណភាពនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៥ ព្រឹក ដោយរោគាពាធ។

កែវ នីសា ដែលមានឈ្មោះពិតថា វង្ស សុផាវណ្ណ និងក្រុមគ្រួសារ បានប្រកាសដំណឹងមរណភាពនេះ ព្រមជាមួយការរៀបចំពិធីបុណ្យសពតាមប្រពៃណីខ្មែរ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនអ្នកម្តាយ ដែលពិធីបុណ្យសពឧបាសិកា វ័ន្ត សាវង្ស នឹងប្រារព្ធឡើងនៅគេហដ្ឋានសព ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយទទួលដំណឹងក្រៀមដំនេះ មិត្តអ្នកសិល្បៈជាច្រើន រួមទាំងអ្នកគាំទ្រពិធីការនីរូបនេះ បានចេញមកសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជានាង និងក្រុមគ្រួសារ៕



























Account
Security
Favourite Content