កាលពីខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសហុងកុង Kenneth Ma បានដឹកដៃគូដណ្ដឹងរបស់ខ្លួន Roxanne Tong ចូលរោងមង្គលការយ៉ាងរីករាយនៅឯកោះ Samui ប្រទេសថៃ។ ពិធីមង្គលការរបស់អ្នកទាំងពីរមានការចូលរួមពីសាច់ញាតិ និងមិត្ដជិតស្និទ្ធ។


មិនទាន់ចប់នៅឡើយ មកដល់ទឹកដី ហុងកុង វិញមិនបានប៉ុន្មាន គូស្វាមីភរិយាថ្មីថ្មោងនេះក៏បានរៀបចំពិធីមង្គលការម្ដងទៀតនៅ ឯហុងកុង។ ពិធីនេះគឺធ្វើឡើងលក្ខណៈឯកជន និងតូចល្មមដោយមានតែសាច់ញាតិ និងមិត្ដជិតស្និទ្ធចូលរួមប៉ុណ្ណោះ។ ពិធីមង្គលការនេះត្រូវបានរាយការណ៍ថាធ្វើឡើងនៅឯសណ្ឋាគារលំដាប់ផ្កាយ ៥ នៅ Tsim Sha Tsui នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤។






ជាមួយគ្នាដែរ រូបភាពនៅថ្ងៃមង្គលរបស់អ្នកទាំងពីរជាលើកទី ២ ត្រូវបានបង្ហោះជាសាធារណៈដោយតារាស្រី Roxanne Tong តែម្ដងនៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤។ រូបភាពទាំងនោះបង្ហាញឲ្យឃើញស្នាមញញឹមយ៉ាងស្រស់របស់គូស្វាមីភរិយាថ្មី និងមើលទៅពិតជាមានសុភមង្គលខ្លាំង។
តារាស្រី Roxanne Tong ក៏បានអរគុណដល់ក្រុមគ្រួសារសាច់ញាតិ និងមិត្ដភក្ដិទាំងអស់ដែលបានចូលរួម និងជួយជ្រោមជ្រែងក្នុងកម្មវិធី។ វាគឺជាការជួបជុំដ៏អស្ចារ្យមួយសម្រាប់នាង និងស្វាមី ព្រមទាំងអ្នកដែលមានវត្ដមាន។


គួរបញ្ជាក់ថា ក្រោយចាប់ដៃគ្នាបង្កើតគ្រួសារ តារាស្រី Roxanne Tong នឹងលាឈប់ពីសិល្បៈដើម្បីផ្ដោតលើគ្រួសារ។ តារាប្រុស Kenneth Ma ក៏បានទម្លាយពីគម្រោងមានកូនតូចផងដែរ។ សម្រាប់លោក និងភរិយាគឺមានបំណងចង់កូន ១ ឬ ២ នាក់ ដោយសារបើយកកូនច្រើនពេក លោកអាចនឹងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែពួកគេ។ លោកចង់ផ្ដល់ក្ដីស្រឡាញ់គ្រប់គ្រាន់ និងមើលថែពួកគេឲ្យបានល្អតាមដែលអាចធ្វើបាន៕




























Account
Security
Favourite Content