តារាសម្ដែងប្រុសកម្ពុជា ២រូប វិវត្តន៍ខ្លួនពីអ្នកបម្រើការលើយន្តហោះ មានចំណេះដឹងមិនធម្មតា

ជឿជាក់ថា ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបច្បាស់ហើយថា បញ្ហាការរាតត្បាតជំងឺកូវីដ-១៩ បានបង្កការខូចខាតការងារជាច្រើនវិស័យ ក្នុងនោះក៏មានវិស័យសិល្បៈផងដែរ ដែលរងការខូចខាតយ៉ាងដំណំ មិនថា ឧស្សាហកម្មតន្រ្តីចម្រៀង ឧស្សាហកម្មភាពយន្ត ឬបុគ្គលជាសិល្បករនោះទេ សុទ្ធតែប៉ះទង្គិចខ្លាំងដូចគ្នា។ តួយ៉ាង វិស័យនេះអាចនៅមានចរន្តឈាម ព្រោះការបម្លែងកម្មវិធីមករៀបចំតាមប្រព័ន្ធឌីជីថលជំនួសវិញ តែវាបានត្រឹមរក្សាលំនឹងកម្មវិធីមិនឱ្យដួល ប៉ុន្តែគ្រប់យ៉ាងបានត្រឡប់មកប្រសើរវិញនៅពេលស្ថានភាពធូរស្បើយ។

កូវីដ-១៩ អាចជាវិបត្តិ ប៉ុន្តែវាក៏ជាឱកាសសម្រាប់បុគ្គលមួយចំនួនផងដែរ ជាក់ស្តែង កូវីដធ្វើឱ្យអាជីពការងារមួយត្រូវផ្អាក តែវាបើកឱកាសឱ្យយើងបានសាកល្បងការងារមួយផ្សេងទៀត ដូចអ្នកបម្រើការលើយន្តហោះ២រូប គឺលោក Kelvan Fox និងលោក ភួង សាវាតា ដែលបានយកវិបត្តិកូវីដជាឱកាសដ៏ធំសម្រាប់ជីវិត នោះគឺ ការសាងកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញលើវិថីសិល្បៈ ទាំងដែលពីមុនអ្នកទាំងពីរជាអ្នកបម្រើការលើយន្តហោះ (Cabin Crew/Flight Attendant) មិនពាក់ព័ន្ធការងារសិល្បៈបន្តិចសោះ។ ដោយសារមាន ដុង ទេពកោសល្យ សមត្ថភាព និងការខិតខំប្រឹងប្រែង រយៈពេលប្រមាណជាង២ឆ្នាំនៃវិបត្តិកូវីដ អ្នកទាំងពីរសាងបានប្រជាប្រិយភាព និងភាពល្បីល្បាញលើវិថីនេះរៀងៗខ្លួន។

1- លោក Kelvan Fox ៖ មុនបោះជំហានចូលវិស័យសិល្បៈ លោកមានអាជីពជាអ្នកបម្រើការលើយន្តហោះ(Cabin Crew/Flight Attendant) នៅ JC Cambodia International Airline។ ដោយសារវិបត្តិកូវីដ១៩លើសកលលោក ជាហេតុដែលជើងហោះហើរទាំងអស់ត្រូវបិទ ពេលនោះលោកមានពេលទំនេរច្រើន ស្របពេលដែលស្គាល់គ្នាជាមួយលោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិនៅ CIM ក៏នឹកចង់សាកល្បងការងារម៉ូដែល។ ដោយសារតែភាពស្រលាញ់ ការចូលចិត្ត និងដុងសិល្បៈផងនោះ លោកត្រូវក្រុមហ៊ុន CIM ជ្រើសជា Man of The Globe Cambodia 2021។ កូវីដ-១៩ ធ្វើឱ្យកម្មវិធីប្រកួតត្រូវពន្យារ បុរសឯករូបនេះ ក៏បានឆ្លៀតធ្វើជា MC, ជាទូតសុឆន្ទៈផលិតផល និងជាតារាសម្តែង ទុកជាបទពិសោធន៍ផងដែរ។

ជាលទ្ធផល លោកទទួលបានជោគជ័យក្លាយជាជយលាភី Man of The Globe International 2022 ពីប្រទេសម៉ាឡេស៊ី ធ្វើឱ្យលោកផ្ទុះប្រជាប្រិយភាពកាន់តែខ្លាំងក្លា និងមានការងារចូលមកជាហូរហែ ក្រោយជាប់ជយលាភីនេះ។

បច្ចុប្បន្ន លោកក្លាយជាអ្នកសិល្បៈពេញទី តែការងារជាអ្នកបម្រើការលើយន្តហោះក៏លោកមិនចោលដែរ ដោយគ្រោងនឹងបែកចែកពេលវេលាឱ្យបានច្បាស់លាស់ ដើម្បីឱ្យអាជីពការងារទាំងពីរនេះដើររលូនទៅទន្ទឹមគ្នា។

2- លោក ភួង សាវាតា ៖ មិនខុសពី Kelvan Fox ប៉ុន្មានទេ លោកក៏ជា Cabin Crew Instructor នៅ JC Airlinesតែដោយសារជើងហោះហើរត្រូវបិទ ការងារផ្នែកអាកាសចរណ៍ក៏ស្ងាត់ ព្រោះគ្មានជើងហោះហើរ ហើយពេលនោះលោកក៏បានជួបជាមួយអ្នកចាត់ការលោក ហើយក៏បាននាំទៅតេស្តសាកល្បងការសម្តែងបន្តបន្ទាប់ ហើយក៏ចេះតែទទួលបានជោគជ័យរហូតដល់សព្វថ្ងៃ។ 

ទើបប្រឡូកសិល្បៈមិនយូរប៉ុន្មានក៏ពិតមែន តែលោកសាងកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័ស តាមរយៈការដើរម៉ូដ និងការសម្តែងរឿងដុំ-ភាគ។ ដ្បិតមិនទាន់ល្បីល្បាញខ្លាំងក្លាយជាតារាសម្តែងជួរមុខលំដាប់ប្រទេស តែលោកពេញចិត្តសមិទ្ធផលនេះខ្លាំងណាស់។

សម្រាប់ សាវាតា អាជីព Cabin Crew Instructor គឺត្រូវមកមុនការងារសិល្បៈព្រោះលោកបម្រើការងារនេះជាង១០ឆ្នាំមកហើយ ក៏ព្រោះការងារនេះធ្វើឱ្យលោកក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ដូចបច្ចុប្បន្ន និងអាចរៀបចំកាលវិភាគការងារបានល្អ ទាំងការងារអាកាសចរណ៍ និងវិស័យសិល្បៈ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ