កម្រងរូបភាពតារាស្រីល្បីៗតែងតួជាព្រះនាង កិមិរាទេវី បុត្រីទី៦ កបិល​មហាព្រហ្ម

ទេវតា​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំ​ថោះព្រះនាម កិមិរាទេវី គឺជាបុត្រីទី៦ កបិលមហាព្រហ្ម​ ទ្រង់​នឹង​យាង​ចូល​មក​នៅ​ថ្ងៃ​សុក្រ ៩ រោច​ ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ​មេសា ឆ្នាំ ២០២៣វេលា​ម៉ោង ១៦៖០០ រសៀល។ ព្រះនាង កិមិរាទេវី សៀតផ្កាចង្កុលណី អាភរណៈ កែវបុស្សរាគ័ម ព្រះហស្ថស្តាំទ្រង់ ព្រះខ័ន ឆ្វេងទ្រង់ ពិណ។ ទ្រង់​សោយ​ចេក​ណាំវ៉ា គង់​លើ​ខ្នង​មាហឹសៈ (ក្របី) ជា​ពាហនៈ​ដង្ហែរ​ព្រះ​សិរសា កបិលមហាព្រហ្ម​។

ជា​ការ​អបអរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​តារា​ស្រី​ល្បី​ជាច្រើន​បាន​នាំគ្នា​តែង​តួ​ជាព្រះ​នាង កិមិរាទេវី បាន​យ៉ាង​ស័ក្ដិសម និង​មើល​ទៅ​ស្អាត​ខ្លាំង។ តោះ​ទៅ​មើល​ទាំងអស់​គ្នា​ថា តារា​ស្រី​រូ​បណា​ខ្លះ តែងតួជាទេវតា សម្រាប់ឆ្នាំ​ថ្មី​នេះ៖

ឱក សុគន្ធកញ្ញា

ហង្ស ម៉ានីតា

ពេជ្រ វត្តីសារ៉ាវឌ្ឍី

ស៊ីន យូប៊ីន

អ៊ឹម សុគន្ធា

អេង ស្រីនូ

ដួង ម៉ានិច

ប៉ុន សុរ៉ាវត្តី

ពេជ្រ ពិសី

បើតាមសៀវភៅមហាសង្ក្រាន្ត ដែលស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ បានឱ្យដឹងថា ការរៀបចំរណ្តាប់ទទួល ទេវតា គឺត្រូវ​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​គ្រឿង​សក្ការបូជា​ទេវតា​ដូចជា​បាយសី ៩ ថ្នាក់ ១គូ, បាយសី ៧ ថ្នាក់ ១ គូ, បាយសី ៥ ថ្នាក់ ១គូ, បាយសី៣ថ្នាក់ ១ គូ, បាយសី​ប៉ាធាម ១ គូ, ស្លាធម៌ ១ គូ, ទឹកអប់ ១ គូ, ទៀន៥, ធូប៥, លាច៥, ផ្កា ៥ ដាក់​លើ​ជើង​ពាន ១ គូ, ​ចេកណាំវ៉ា ដាក់​លើ​ជើង​ពាន ១ គូ, ផ្លែឈើ ១១មុខ រៀប​ដាក់​ជើងពាន ១១ គូ,ដូង​ឡៅ ១ គូ និង​ទឹក​ស្អាត ២ កែវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់