ជាដំណឹងរីករាយមួយទៀតហើយសម្រាប់អ្នកស្នេហាវិស័យសម្រស់នៅកម្ពុជា ក្រោយទទួលដំណឹងថា តារាម៉ូដែលរាងខ្ពស់ស្រឡះ កែ ចាន់កេសី ជាប់ចំណាត់ថ្នាក់1st Runner-up ពីកម្មវិធី Mrs. International 2023 Ambassador ដែលប្រារព្ធឡើងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ក្នុងនោះ ម្ចាស់មកុដ Mrs. International 2023 បានទៅលើ Helga Cerbo បវរកញ្ញាមកពីប្រទេសហ្វីលីពីន។

រូបភាព៖ FB pgae @Missosology

រូបភាព៖ FB pgae @Missosology
តាមដែលដឹងមក នេះជាកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិលើកទី១ដែល កេសី ចូលរួមប្រកួតប្រជែងបន្ទាប់ពីនាងទទួលបានជយលាភីលេខ២ ក្នុងការប្រកួតកម្មវិធី «កំពូលតារាបង្ហាញកម្ពុជា» រដូវកាលទី១ «Cambodia Next Top Model season1» កាលពីជិត ១០ ឆ្នាំមុន។
ក្រឡេកទៅមើលការប្រកួតវិញនោះ ម៉ូដែលសម្បុរស្រអែមស្រស់រូបនេះ ធ្វើបានយ៉ាងល្អ ទាំងការរៀបចំខ្លួន និងអត្តចរិត ជាហេតុធ្វើឱ្យនាងទម្លាក់បេក្ខភាពជាច្រើនឡើងមកដល់ Top 5 ចុងក្រោយយ៉ាងដូច្នេះ។ សមត្ថភាព ទេពកោសលល្យ និងភាពឈ្លាសវៃរបស់ កែ ចាន់កេសី ធ្វើឱ្យនាងជាប់ចំណាត់ថ្នាក់ 1st runner-up Mrs. International 2023 Ambassador។ បន្ថែមពីលើចំណាត់ថ្នាក់ 1st Runner-up បេក្ខភាពតំណាងកម្ពុជារូបនេះ ក៏ទទួលបានពានរង្វាន់ PHOTOGENIC ពីកម្មវិធីអន្តរជាតិនេះផងដែរ។



រូបភាព៖ FB pgae @Missosology
សូមជម្រាបផងដែរថា បច្ចុប្បន្នម៉ូដែល កែ ចាន់កេសី ជាគ្រូបង្រៀនជំនាញបង្ហាញម៉ូដ និងការថតរូបបែប Fashion ដល់យុវជនជំនាន់ក្រោយដែលស្រលាញ់ និងមានបំណងចង់ប្រឡូកវិស័យនេះ។ ថ្នាក់បង្រៀនរបស់តារាបង្ហាញម៉ូដជើងចាស់រូបនេះ មានឈ្មោះថា WALKFIT (វ៉កហ្វីត)។ ថ្នាក់នេះ មានបង្រៀនការដើរម៉ូដបែប High Fashion ការដើរបែបប្រពៃណីបុរាណ ដើរបែប Catwalks និងការដើរបែបបវរកញ្ញា និងបង្រៀនថតរូបបែប Fashion គ្រប់ទម្រង់ រួមទាំងការសម្តែង ផងដែរ៕























Account
Security
Favourite Content