ក្ដិប មានវាសនា ចូលរួមតុអាហារជាមួយសែរាជវង្សនៃព្រះនាង ជេនណា

ក្នុង​ឱកាស​ជប់លៀង​ញ៉ាំ​អាហារ​ក្នុង​ក្រុម​គ្រួសារ​រាជវង្ស​សម្ដេច​ក្រុម​ព្រះ នរោត្តម ច័ក្រពង្ស់ កាល​ពី​ពេល​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​វត្តមាន​អ្នក​សិល្បៈ​ជំនាន់​ថ្មី ដែល​ទទួល​បាន​ការ​អាណិត​ស្រលាញ់​ចូលចិត្ត​ពី​បណ្ដា​​អ្នក​លេង​បណ្ដាញ​សង្គម​នោះ គឺ ក្ដឹប។

កាល​ពី​ថ្ងៃ ២១ ខែ​តុលា ឆ្នាំ ២០២៤ កន្លង​ទៅ​ព្រះនាង ជេនណា និងញាតិវង្សានុវង្សបាន​រៀបចំ​កម្មវិធីចម្រើន​ព្រះជន្ម​ជូន សម្ដេច​តា​ក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ដោយ​ព្រះនាង​តូច​បាន​អញ្ជើញ​ ក្ដឹប ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ថ្លៃថ្នូរ​នៃ​គ្រួសារ​រាជវង្ស​មួយ​នោះ​ដែរ។

ក្ដឹប មាន​វាសនា និង​សំណាង​ខ្ពស់​ជាង​តារា​ផ្សេង​ៗ ព្រោះ​នាយ គឺជា​សំណព្វ​ចិត្ត​របស់​ព្រះនាង​តូច នរោត្តម ជេនណា ដោយ​ទ្រង់​មេត្តាប្រោស​ក្មេង​ដែល​តស៊ូ​មួយ​នេះ​ខ្លាំង។ ដូចនេះ​ហើយ​ក្នុង​កម្មវិធី​របស់​សែ​រាជវង្ស នរោត្តម ច័ក្រពង្ស់ ក្ដឹប ក៏​ជា​ភ្ញៀវ​ពិសេស​ចូលរួម​ញ៉ាំ​អាហារ និង​រាំ​លេង​កម្សាន្ត​ក្នុង​សមាជិក​រាជវង្ស​ដទៃ។

ព្រះនាង នរោត្តម ជេនណា បាន​បង្ហោះ​រូបភាព​ជួបជុំ​សាលោហិត យ៉ាង​សប្បាយ​រីករាយ និង​បង្ហាញ​ពី​ការ​ប្រណិបត្តិ និង​គារវកិច្ច​ចំពោះ​ព្រះ​អយ្យកោ “ក្នុងវរកាសចម្រើនព្រះជន្មគម្រប់៧៩ ព្រះវស្សា ចៅ និង​ព្រះមាតា សូម​បួងសួង នឹក​ដល់​ព្រះ​គុណានុភាព​នៃ​ព្រះរតនត្រ័យ​​ថ្លៃថ្លា និង ទេវានុភាព​ដ៏​ស័ក្ដិសិទ្ធិ​ចូល​មក​ស្ថិត​អភិបាល​រក្សា​សម្ដេច​តា​ក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ជានិច្ច​និរន្តរ៍​សូម​ពិធពរ​បវរ​មង្គល​ទាំង ៤ គឺ ព្រះ​ជន្មាយុ​យឺន​យូរ​ជាង​រយ​ព្រះវស្សា មាន​ព្រះ​ឆវីវណ្ណ​ផូរផង់​ជ្រះថ្លា​និមល មាន​ព្រះ​កាយពល​មាំមួន និង មាន​សុខា​ភិរម្យ​ជា​អចិន្ត្រៃយ៍”។

សូម្បី​តែ​អ្នក​គាំទ្រ​ក៏​គិត​ថា ក្ដឹប ពិតជា​ក្មេង​មាន​សំណាង​មែន ហើយ​ជា​ក្មេង​ចេះ​យល់​ការ ទើប​អាច​ធ្វើឲ្យ​នាយ​មាន​ឱកាស​ចូល​រួម​ជាមួយ​សែ​រាជវង្ស​បែបនេះ។ ក្នុង​នោះ គេ​ក៏​សង្កេត​ឃើញ​តារា​ស្រី សិទ្ធី នីកា ដែល​ជា​សុណិសា​របស់ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *