កាលពីពេលថ្មីៗកន្លងទៅនេះ សែរាជវង្សមួយអង្គទៀតហើយ ដែលបាននាំមុខមាត់មកជូនជាតិមាតុភូមិ ដោយទទួលបានមេដាយមាសផ្នែកកីឡាជិះសេះ នៅបរទេស ហើយទ្រង់គឺជាភគិនីរបស់ ព្រះនាង នរោត្តម ជេនណា ផ្ទាល់តែម្ដង។


ក្រុម «កីឡាជិះសេះ» កម្ពុជាដោយមាន អ្នកអង្គ នរោត្តម អម្រិតា បានយកឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា FEI SEA Youth Cup លើកទី១ ដែលមានការចូលរួមពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ៦ ក្នុងនោះមានប្រទេសថៃជាម្ចាស់ផ្ទះ ហើយកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ជាប្រទេសចូលរួម។
ក្រោយឃើញពីភាពជោគជ័យរបស់ញាតិវង្សានុវង្ស ព្រះនាង នរោត្តម ជេនណា មិនបាននៅស្ងៀមឡើយ ទ្រង់បានចូលរួមអបអរសាទរ ក៏ដូចជាការជួយគាំទ្រលើកទឹកចិត្តដល់ម្ចាស់បងខ្លួន ដើម្បីឲ្យមហាជនកាន់តែស្គាល់ច្បាស់ពីព្រះនាង នរោត្តម អម្រិតា។

ព្រះនាង ជេណា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “ពិតជាពិសេសមែន! បងប្អូនជីដូនមួយខ្ញុំ ព្រះនាង នរោត្តម អម្រិតា ឈ្នះមេដាយមាសកីឡា FEI SEA Youth Cup លើកទី 1បងប្អូនជីដូនមួយដ៏អស្ចារ្យរបស់ខ្ញុំ នរោត្តម អម្រិតា ដែលបានធ្វើឱ្យកម្ពុជាមានមោទកភាពតាមរយៈការឈ្នះមេដាយមាសជាមួយក្រុមរបស់គាត់ក្នុងការប្រកួតកីឡា FEI SEA Youth Cup លើកទី 1 លើកីឡាជិះសេះ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចំនួន ៦ ប្រទេសមានថៃជាម្ចាស់ផ្ទះ ហើយមានប្រទេសកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។
អ្វីដែលពិសេសនោះ ម្ចាស់បង អម្រិតា ចូលរួមប្រកួតដោយមិនប្រើសេះផ្ទាល់ខ្លួន គឺសេះដែលគេបានរៀបចំឲ្យ ស្របពេលដែលកីឡាករ កីឡាការនីនៃប្រទេសផ្សេងៗប្រើប្រាស់សេះផ្ទាល់ខ្លួនទាំងអស់។ នេះជារឿងដ៏ពិបាកមួយ តែផ្ទុយទៅវិញម្ចាស់បងនៅតែទទួលបាននូវជ័យជម្នះ ហើយបានទទួលចំណាត់ថ្នាក់លេខមួយថែមទៀត។ នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ម្ចាស់បង អម្រិតា នឹងមានប្រកួតប្រជែងការជិះសេះលើវិញ្ញាសាទោល ដោយទទួលយកការប្រកួតប្រជែងថ្មីមួយទៀត។ សូមពុកម៉ែបងប្អូនចូលរួមគាំទ្រគាត់ទាំងអស់គ្នា និងសូមជូនពរឱ្យគាត់ជួបតែសំណាងល្អ ក្នុងនាមជាតំណាងឱ្យប្រទេសកម្ពុជាយើង!”។

សំណេរវែងអន្លាយ ដែលឆ្លុះបញ្ចាំងពីទឹកព្រះទ័យគោរព ស្រលាញ់របស់ព្រះនាង ជេនណា ទៅកាន់ទ្រង់ អម្រិតា ពិតជាជ្រាលជ្រៅគ្មានអ្វីអាចកាត់ថ្លៃបានឡើយ។ ចំណែកអ្នកគាំទ្រវិញ បានលើកសរសើរពីសមត្ថភាព និងរូបសម្រស់របស់ទ្រង់ អម្រិតា ថាស្រស់ស្អាត និងពូកែម្យ៉ាងម្នាក់ពីទ្រង់ នរោត្តម ជេនណា ហើយទ្រង់ទាំងទ្វេពិតជាស័ក្តិសមជាពូជពង្សសែស្រឡាយរាជវង្សពិតៗ។
ងាកទៅមើលបណ្ដាញសង្គមរបស់ព្រះនាង នរោត្តម អម្រិតា វិញ ក៏បានចែករំលែកសំណេរបន្ត ពីព្រះនាងតូច ជេនណា ដែរ ព្រមទាំងពោលពាក្យយ៉ាងរំភើបចំពោះទឹកព្រះទ័យ ដែលប្អូនមានចំពោះបង៕































































Account
Security
Favourite Content