សមាជិក Kara សម្រក់ទឹកភ្នែកគ្រប់ៗគ្នាពេលរំឭកដល់មិត្តចាស់ Hara

ថ្មីៗ នេះ ក្រុមចម្រៀងនារីជើងចាស់កូរ៉េខាងត្បូង Kara បានត្រឡប់មកវិញជាមួយអាល់ប៊ុមពិសេសសម្រាប់អ្នកគាំទ្រគឺ “Move Again” មិនតែប៉ុណ្ណោះ ក៏បានបង្ហាញវត្ដមានក្នុងកម្មវិធីទទួលពានរង្វាន់ធំប្រចាំឆ្នាំ MAMA 2022 ផងដែរ។

ក្នុង​ឱកាសសម្ដែងបទចម្រៀងថ្មីក្នុងកម្មវិធី SBS Inkigayo ក្រុមចម្រៀងនារី Kara ក៏បានឆ្លៀតធ្វើជំនួបជួបជុំអ្នកគាំទ្រតូចមួយ ដោយសមាជិកម្នាក់ៗបាននិយាយរៀបរាប់ពីបទពិសោធន៍នានា និងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនទៅប្រាប់អ្នកគាំទ្រ។

និយាយសុខៗ ប្រធានបទទាក់ទិននឹងអតីតសមាជិក Hara ក៏ត្រូវបានលើកឡើងដែលធ្វើឱ្យសមាជិកគ្រប់គ្នាចាប់ផ្ដើមប្រែប្រួលទឹកមុខ និងសម្រក់ទឹកភ្នែកតែម្ដង។ Seung Yeon បាននិយាយទាំងក្ដុកក្តួលថា៖ នាងពិតជានឹកដល់ Hara ជាខ្លាំង នាងនឹករហូតដល់មិនអាចរៀបរាប់ឱ្យអស់បាន ប៉ុន្ដែនាងគ្មានឱកាសនិយាយពាក្យទាំងអស់នេះប្រាប់ទៅ Hara ឡើយ។ នាងតែងកុហកខ្លួនឯង និងធ្វើមិនដឹង មិនឮថែមទាំងគិតថា Hara តែងនៅក្បែរពួកនាងគ្រប់ពេលវេលា។  

គួររំឭកថា Hara បានសម្រេចចិត្ដធ្វើអត្ដឃាតខ្លួនកាលពីឆ្នាំ ២០១៩ ដោយសារតែមានបញ្ហាស្មុគស្មាញច្រើនពេក។ ថ្វីបើកន្លងផុតទៅច្រើនឆ្នាំទៅហើយ ប៉ុន្ដែសមាជិកក្រុម និងអ្នកគាំទ្រមិនដែលបំភ្លេចរូបនាងឡើយ ពោលគឺនៅតែចងចាំនូវសមត្ថភាព និងទង្វើល្អៗរបស់នាងជានិច្ច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Like Idol, like fan! អ្នកនាង ទេព បូព្រឹក្ស ចូលរួមថវិកាសប្បុរសធម៌ 2000$ ក្នុង “ទិវាកុមារអន្ដរជាតិ” ក្រោមការផ្ដើមគំនិតពីហ្វេន​ BTS កម្ពុជា

ថ្មីៗនេះម្ចាស់គណនីហ្វេសបុកផេក Butter Purple ដែលស្គាល់ថាជាហ្វេនរបស់ក្រុម BTS នៅកម្ពុជាបានផ្ដួចផ្ដើមគំនិតរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីចូលរួមក្នុង “ទិវាកុមារអន្ដរជាតិ”

ដល់សម័យ AI យុវជនចិននិយមប្រើ “គ្រូទាយ AI” ដើម្បីរំសាយសម្ពាធជីវិត

យុវជនចិនបានប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ជាគ្រូទស្សន៍ទាយជោគវាសនា ដើម្បីរំសាយអារម្មណ៍ ស្របពេលដែលសម្ពាធពីការសិក្សា ការងារ និងទំនាក់ទំនងកើនឡើង។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន

អូលីវ៉ា គង់ សង្ឃឹមមុតមាំ «ឈុតរយលានអត្ថន័យ» ក្នុងមហោស្រពកាន២០២៦ ទាក់ភ្នែកសារព័ត៌មានធំៗ

ដើម្បី​មុខ​មាត់​ប្រទេស​កម្ពុជា អូលីវ៉ា គង់ បាន​ច្នៃ​ឈុត​ពិសេស​ដែល​បង្កប់​រយ​លាន​អត្ថន័យ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សិល្បៈ វប្បធម៌ ដ៏​រុង​រឿង​របស់​ខ្មែរ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍​​លំដាប់​អន្តរជាតិ​នា​លើក​នេះ។

ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី