កាម៉ុនរ៉ាត់ តួឯកស្រី​ “ព្រះនាង​កង្កែប” ចេះច្រើនជំនាញ តែបែរជាមិនហ៊ាន​ប្រថុយ​រឿង​មួយ​នេះ

យូ កាម៉ុនរ៉ាត់ ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង “ព្រះនាង​កង្កែប” គឺ​ជា​តារា​ស្រី​វ័យ​ក្មេង ដែល​មាន​សមត្ថភាព​​សិល្បៈ​ពេញ​ខ្លួន ដោយ​នាង​អាច​សម្ដែង​ ច្រៀង រាំ និង​ជា​ពិធី​ករ។ តែ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ​បញ្ជាក់​ថា មាន​ជំនាញ​មួយ​នៃ​វិស័យ​សិល្បៈ​​នាង​មិន​ហ៊ាន​ប្រថុយ និង​គិត​ថា​ខ្លួនឯង​មិន​អាច​ទៅ​រួច។

ការ​ពិត​ទៅ​សម្រាប់​វិស័យ fashion នៅ​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​បណ្ដើរ​ៗ​ហើយ ក្រោយ​វិបត្តិ​កូវីដ-១៩ ធូរស្រាល​ទៅ​មួយ​កម្រិត​ខ្លាំង។ ក្នុង​នោះ​មិនមែន​ថា​តារា​ចម្រៀង​ សម្ដែង ឬ​សូម្បី​តែ influencer បាន​ងាក​មក​ទៅ​ចាប់​អាជីព​ជា​តា​រា​បង្ហាញ​ម៉ូដ​មួយ​ថែម​ទៀត។ សម្រាប់​អ្នក​បង្ហាញ​ម៉ូដ​ទៀតសោត​ គេ​មិន​សូវជា​ប្រកាន់​ពណ៌​សម្បុរ មាឌ កម្ពស់ ឬ​ភេទ​ទៀត​ឡើយ ឲ្យតែ​មាន​ទេពកោសល្យ​សុទ្ធតែ​អាច​បង្ហាញ​សមត្ថភាព​បាន។

ចំពោះ កាម៉ុនរ៉ាត់ ថា ការ​ដើរ​ម៉ូដ​ នាង​មិន​អាច​ទៅ​រួច​ឡើយ ដោយសារ​គ្មាន​ដុង និង​​គ្មាន​ទំនុក​ចិត្ត​លើ​កម្ពស់​ខ្លួនឯង។ តារា​ស្រី​ដែល​ជា​កូន​កាត់​ឡាវ​ថា ទៅ​ថ្ងៃ​មុខ​អាច​សាក ឬ​អត់​មិន​ហ៊ាន​សាក មិន​អាច​និយាយ​អ្វី​ច្រើន​ឡើយ តែ​អ្វី​ដែល​ប្រាកដ​នៅ​ពេល​នេះ នាង​មិន​ទាន់​ដែល​សាក ហើយ​ក៏​មិន​ទាន់​មាន​ការ​អញ្ជើញ​ហៅ​ណា​មួយ​ពី​ខាង​ designer។

កាម៉ុនរ៉ាត់ រាល់ថ្ងៃ​កំពុង​រវល់​ការងារ​សិល្បៈ​ខ្លាំង​​ទាំង​ពិធី​ការិនី និង​ចម្រៀង ដោយ​មាន​ទាំង original និង cover។ ចំណែក​ការ​សម្ដែង​វិញ​នាង​បញ្ជាក់​ថា​អ្នក​គាំទ្រ​នឹង​ទទួល​បាន​រសជាតិ​ថ្មី​របស់​រឿង​ថ្មី​ដែល​តារា​កូនកាត់​សម្ដែង​ក្នុង​ពេល​ឆាប់​ៗ គឺ​រឿង​ “ព្រះនាង​កង្កែប”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ