ខាយ​ យក​ឃ្លាធ្លាប់​សាសង​ស្នេហ៍​ ដាក់ក្នុង​​ចម្រៀង​ធ្វើ​ឱ្យ​គូដណ្ដឹង​ពេញ​ចិត្ត​ខ្លាំង!

ខាយ​​ តារា​ចម្រៀង ​Original Song យក​ឃ្លា​ដែល​ធ្លាប់​សាសង​មក​​ធ្វើ​ជា​ភាសា​ស្នេហ៍​​ក្នុង​បទ​ចម្រៀង​​​ធ្វើ​ឱ្យ​ស្រី​ស្អាត ​មុន្នី​នាថ ជា​​គូ​​ដណ្ដឹង​ញញឹម​បិទ​មាត់​លែង​ជិត​តែ​ម្ដង​។

«​បើ​ជា​សុបិន​»​ ជា​បទ​ចម្រៀង​តែង​និពន្ធ​ និង​ទំនុក​ច្រៀង​ដោយ​តារា​ចម្រៀង​សក់​វែង​ប្រាស​ស្មា​ខាយ​ ​​ចេញ​កាល​ពី​ថ្ងៃ​ទី ១៤​ ខែកុម្ភៈ​ ឆ្នាំ ​២០២៤​​ ចំ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់។​ ចម្រៀង​បទ​នេះ​បាន​រួម​បញ្ចូល​នូវ​អារម្មណ៍​មនោសញ្ចេតនា​ មាន​ទាំង​​ភាសា​ស្នេហ៍​របស់​យុវវ័យ​មួយ​គូ​ដែល​ត្រៀម​នឹង​ដើរ​លើ​ផ្លូវ​ជីវិត​មួយ​រួម​គ្នា​​​​ ប៉ុន្តែ​មិន​​មាន​បំណង​កាច់​ផ្កា​ឱ្យ​ឃ្លាត​ចាក​ចោល​ទង​នោះ​ឡើយ​។​

ខាយ ​បាន​បញ្ជាក់​ប្រាប់​ថា​​ បទ​ចម្រៀង​ «បើ​ជា​សុបិន» ​តែង​ឡើង​សម្រាប់​គូ​​ដណ្ដឹង​របស់​លោក​​​។ មួយ​វិញ​ទៀត​ឃ្លា​មួយ​ចំនួន​ដែល​យក​មក​ប្រើ​ក្នុង​ចម្រៀង ​គឺ​លោក​បាន​យក​ពី​​ឃ្លា​ដែល​លោក​ធ្លាប់​​សាសង​ជាមួយ​គូ​ដណ្ដឹង ​កាល​អ្នក​ទាំង​ពីរ​ទាក់​ទង​គ្នា​ដំបូងៗ​។​ ​

ក្រោយ​ស្ដាប់​បទ​ចម្រៀង​ដ៏​សែន​ផ្អែម​ល្ហែម​នេះ​ចប់ មុន្នីនាថ​ បាន​សម្ដែង​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ទាំង​​​ចង្វាក់​ភ្លេង ​សំឡេង​​​ ជា​ពិសេស​គឺ​ឃ្លា​នៃ​ភាសា​ស្នេហ៍​នៅ​ក្នុង​បទ​ចម្រៀង​តែ​ម្ដង​។ ​​«ស្រលាញ់​ផ្កា​​ចង់​ថែ​ទាំង​ផ្កា​ និង​ដើម​ឱ្យ​បាន​ល្អ​» ជា​ឃ្លា​ដែល​ នាថ ​ពេញ​ចិត្ត​ខ្លាំង​រហូត​លេច​ចេញ​ស្នាម​ញញឹម​​​ថ្ពាល់​ខួច​​ទាំង​សង​ខាង​របស់​នាង​ថែម​ទៀត​ផង​។

ខាយ​ក៏​បាន​បញ្ជាក់​បន្ថែម​ពី​លើ​ឃ្លា «ស្រលាញ់​ផ្កា​មិន​ចង់​កាច់​តែ​ចង់​ថែ​ទាំង​ផ្កា ​និង​ដើម​ឱ្យ​បាន​ល្អ​» គឺ​លោក​​ចង់​សំដៅ​ទៅ​លើ​គ្រួសារ​ ព្រោះ​ផ្កា​​ដែល​អាច​រីក​ស្អាត​ទៅ​បាន​គឺ​ដោយ​សារ​​ដើម ​និង​ឬស​​​ ដូច្នេះ​ការ​ឱ្យ​តម្លៃ​គ្រួសារ​ជា​រឿង​ដែល​សំខាន់​បំផុត​មិន​អាច​រំលង​បាន​នោះ​ទេ​។​ ជាក់ស្ដែង​ លោក​ក៏​បានបង្ហាញឱ្យឃើញ​​​ច្បាស់​លាស់រវាងលោក និង​ស៊ិនឌី ​មុន្នីនាថ ​​ដោយ​ការរៀបចំនូវពិធីភ្ជាប់ពាក្យ ​​មានចាស់ទុំទាំងសងខាងដឹងឮកាលពីខែកញ្ញា ឆ្នាំ ​២០២៣ កន្លងទៅ។​

ស្នេហា​រវាង​តារាចម្រៀង ខាយ​ និង​​ មុន្នី​នាថ​ បាន​បង្ហាញ​ឱ្យ​​​​ឃើញ​ថា​ ភាព​ច្បាស់​លាស់​​នៅ​ក្នុង​ទំនាក់ទំនង​គឺ​សំខាន់​បំផុត​។ ​ស្រលាញ់​ត្រូវ​ឱ្យ​តម្លៃ​​ និង​​ហ៊ាន​លះបង់ ​ដើម្បី​គ្នា​ទើប​អាច​រក្សា​ទំនាក់​ទំនង​បាន​យូរអង្វែង​៕​​​​​​

វីដេអូ Asking for love : https://www.facebook.com/kaixaudio/videos/260409680482002



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​