ធ្លាប់ចង់បានបុរសល្អដូចប៉ា ពេលនេះ ស៊ិនឌី មុនីនាថ សម្រេចក្ដីស្រមៃហើយ!

ទី​បំផុត​ស្រី​ស្អាត ស៊ិន​ឌី មុនីនាថ រក​បាន​បុរស​ដ៏​សែន​ល្អ​ម្នាក់​ដែល​អាច​ពឹង​ពាក់​ផ្ញើ​វាសនា​ពេញ​មួយ​ជីវិត​ ដែលមិន​ត្រឹម​មាន​រូប​សម្បត្តិស្រស់​សង្ហា ថែមទាំង​ជា​បុរស​ក្នុង​ក្ដី​ស្រមៃថែមទៀតផង។​

កាល​ពី​ថ្ងៃ​ទី១​ ខែ​មីនា​ កន្លង​ទៅ​នេះ​តារា​ចម្រៀង Original Song ខាយ បាន​ដឹក​ដៃ​កូន​ក្រមុំ​រូប​ស្រស់ ស៊ិន​ឌី រដ្ឋច័ន្ទ​មុនីនាថ ចូល​រោង​ការ​ដោយកម្មវិធីត្រូវ​បានរៀបចំធ្វើនៅក្នុងខេត្តសៀមរាប។ ក្នុងថ្ងៃនោះដែរ ​នៅលើអាខោនហ្វេសបុកកូន​ក្រមុំ​ស្រស់​សោភា​​បាន​សរសេរ​សារទាំង​រំភើប​ចិត្តថា «​ក្ដី​ស្រមៃ​ដែល​កូន​ចង់​បាន​បុរស​ល្អ​ដូច​ប៉ា​មក​ធ្វើ​ជា​គូ​អនាគត​កូន​រក​បាន​ហើយ»។

សារ​ដ៏​មាន​អត្ថន័យ​នេះ​ត្រូវ​បាន​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូ​ដែលប៉ាបង្កើតរបស់អ្នកនាង​ដឹកដៃកូន​ស្រី​ប្រគល់ទៅបុរស​ម្នាក់ឱ្យជួយមើលថែបន្តពីលោកនោះគឺ ម្ចាស់បទ “ម៉ាស្ការ៉ាទឹកភ្នែក”។ តាម​រយៈ​វីដេអូ​នេះ​ដែរ លោក ពិសិដ្ឋ ផាឌីរ៉ូ ឪពុក​បង្កើត​របស់​ ស៊ិន​ឌី រដ្ឋច័ន្ទ​មុនីនាថ បាន​បង្ហាញទំនុក​ចិត្ត និងភាពជឿជាក់ថា ខាយ នឹងអាចមើល​ថែ​រក្សាកូន​ស្រី​តែមួយរបស់លោកបានយ៉ាងល្អ។ ​​​

គួរ​រម្លឹក​ដែរ​ថា ​នា​ពេល​កន្លង​ស្រី​ស្អាត មុនីនាថ ធ្លាប់​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ខាយ មិនត្រឹម​មាន​ចរិត​ចាស់​ទុំ​ ​តែ​បុរស​សង្ហា​កម្ពស់​បាន​រូប​នេះ​ថែម​មាន​អត្តចរិត​ដូច​ប៉ា​របស់​ខ្លួន​ទៀត​ផង។ អ្នក​នាង​ធ្លាប់​បាន​ប្រាប់​ឱ្យ​ដឹង​តាម​រយៈ​បទ​សម្ភាស​មួយ​ថា ​ខាយ​ មាន​អត្តចរិត​ដូច​លោក​ប៉ា​របស់​អ្នក​នាង​ខ្លាំង ​ជា​ពិសេសនោះគឺ​រាល់​ពេល​អ្នក​នាង​នៅ​ក្បែរ​លោក​តែង​ទទួល​បាន​អារម្មណ៍​សុវត្ថិភាព​ហាក់​បី​ដូច​ជា​នៅ​ក្បែរ​ប៉ា​យ៉ាង​ដូច្នោះ​ដែរ។ យ៉ាងណាមិញ បើ​និយាយ​ពី​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ មុនីនាថ មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ម៉ាក់​ជាង​ប៉ា​ តែ​ពេល​អ្នក​នាង​ត្រូវ​ការ​ជំនួយ​ផ្សេង​ៗ​ប៉ា​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្រី​ស្រស់​រូប​នេះ​នឹក​ឃើញ​មុន​គេ​ជានិច្ច​៕

រូបភាព ៖ Monyneath Sindy 

​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *