ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចេញមកអបអរសាទរ ម្ចាស់បទ «Mascara ទឹកភ្នែក» គឺកំលោះសង្ហា ខាយ ដែលព្រឹកមិញនេះ លោកបានសម្រេចចិត្តដឹកដៃតារាស្រីស្អាតវ័យក្មេងគួរឱ្យស្រលាញ់ ស៊ិនឌី មុន្នីនាថ ភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ដោយមានចាស់ទុំសងខាងជាសក្ខីភាព។





ពិធីភ្ជាប់ពាក្យដែលមានចាស់ទុំសងខាងដឹងឮនេះ សបញ្ជាក់ឱ្យឃើញពីភាពច្បាស់លាស់របស់តារាចម្រៀងរូបសង្ហានេះ ទៅលើគូស្នេហ៍របស់ខ្លួន បន្ទាប់ពីអ្នកទាំងពីរបើកចំហទំនាក់ទំនងស្នេហាបានមួយរយៈ។ ទន្ទឹមការចូលរួមអបអរសាទរ idol ក៏មានហ្វេនខ្លះបង្ហាញអារម្មណ៍សោកសៅផងដែរ ពិសេសហ្វេនស្រីតែម្តង ដែលកន្លងមកពួកគេធ្លាប់លួច Crush ម្ចាស់បទ «Mascara ទឹកភ្នែក» ព្រោះតែសំឡេងរបស់លោកពីរោះ អន្លង់អន្លោច គួរជាទីថ្នាក់ថ្នមចិត្ត។
ទោះជាយ៉ាងនេះក្តី ពិធីភ្ជាប់ពាក្យរបស់ ខាយ ជាដំណឹងល្អសម្រាប់អ្នកគាំទ្រលោក ហើយក៏ធ្វើឱ្យហ្វេនជាច្រើនទៀតចាប់ផ្តើមអ៊ុតមើល idol ផ្សេងៗទៀត៕























Account
Security
Favourite Content