ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថ្មីៗនេះ ដែល Justin Bieber បានលក់កម្មសិទ្ធិចម្រៀងរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Hipgnosis Songs Capital ក្នុងតម្លៃប្រមាណ ២០០លានដុល្លារសហរដ្ឋអាមេរិក។ ក្រោយការទិញដូរដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ក្រុមហ៊ុនមួយនេះនឹងកាន់កាប់កម្មសិទ្ធិចម្រៀងដែលល្បីៗទាំងថ្មី និងចាស់របស់ Justin រួមទាំងបទចម្រៀងល្បីបំផុតរបស់គេគឺបទ «Baby» និង «Sorry»។
Justin Bieber ដែលគេចាត់ទុកថាជាសិល្បករដ៏ជោគជ័យបំផុតមួយក្នុងសតវត្សទី២១ ស្រាប់តែលក់កម្មសិទ្ធិចម្រៀងដូចតារាចាស់ៗមួយចំនួន។ ការលក់កម្មសិទ្ធិមានន័យថា ក្រុមហ៊ុន Hipgnosis និងទទួលបានចំណូលទាំងអស់ពីចម្រៀងដែលគេបានទិញ រួមទាំងលក់ទៅឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មបន្ត ឬសកម្មភាពអាជីវកម្មណាមួយវាអាស្រ័យលើក្រុមហ៊ុន Hipgnosis។

បច្ចុប្បន្នក្រុមហ៊ុន British Hipgnosis Song Management បានកាន់កាប់ចម្រៀងដល់ទៅ ២៩០បទ រួមទាំងចម្រៀងរបស់ Bieber ដែលទើបនឹងទិញថ្មីៗ។ មែនទែនទៅ Hipgnosis មិនបានបង្ហាញពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែនេះជាការបញ្ចេញឲ្យដឹងពីទីភ្នាក់ងារព័ត៌មាន AFP ថាវាមានតម្លៃប្រហែល ២០០ លានដុល្លារ។
គួរបញ្ជាក់ថា សិល្បៈករដែលធ្លាប់លក់កម្មសិទ្ធិចម្រៀងរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Hipgnosis មានដូចជា Justin Timberlake និង Shakira។ ត្បិតថាវាមិនមែនជាលើកដំបូង តែវាហាក់ថ្មីបន្តិចសម្រាប់តន្ត្រីករវ័យក្មេងដូច Justin Bieber។ ជាទូទៅការលក់កម្មសិទ្ធិចម្រៀងពេញនិយមសម្រាប់តន្ត្រីករចាស់ៗជាង ពោលគឺដូចលោក Bob Dylan និង Bruce Springsteen បានលក់ស្នាដៃសិល្បៈពេញមួយជីវិតរបស់ខ្លួនក្នុងតម្លៃ ៥០០លានដុល្លារទៅឲ្យក្រុមហ៊ុន Sony៕

























Account
Security
Favourite Content