ត្រឹម ២ សប្តាហ៍ប៉ុណ្ណោះ! តារាល្បី ៧រូប បានរៀបការ និងភ្ជាប់ពាក្យបញ្ចប់ភាពនៅលីវ

គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ មានរយៈពេលត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំង គឺក្នុងពេល ២ សប្តាហ៍នេះមានតារាល្បីៗដល់ទៅ ៧រូប បានសម្រេចបញ្ចប់ភាពនៅលីវរបស់ពួកគេ ដោយខ្លះបានដឹកដៃគូស្នេហ៍រៀបការតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ រីឯខ្លះទៀតភ្ជាប់ពាក្យបញ្ចប់ងារសង្សារ។

១. តារាសម្តែង ដួង ម៉ានិច្ច និង វ៉ន​ លីពុទ្ធិឆាត ៖​ ម៉ានិច្ច និង ហ៊ាឆាត បានរៀបចំពិធីមង្គលការក្នុងស្រមៃនៅមាត់ឆ្នេរសមុទ្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។ មង្គលការមាត់ឆ្នេររបស់អ្នកទាំងពីរ មានការចូលរួមពីសិល្បករ-សិល្បការនីយ៉ាងច្រើនកុះករតែម្តង។

២. អតីតតារាចម្រៀងរ៉េប ម៉ាន់ វណ្ណឌី ៖ បងប្រុសបង្កើតរបស់តារារ៉េប វណ្ណដា បានដឹកដៃកូនក្រមុំ ឆេង ដាណែត ចូលរោងការស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

៣. សមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ៖ សុជាតិ បានសម្រេចចិត្ដដឹកដៃអ្នកគ្រប់គ្រងរូបស្រស់ រឹម លក្ម្សី ចូលរោងការបញ្ចប់ងារជាសង្សារ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

៤. តារាចម្រៀង គូម៉ា ៖ តារាចម្រៀងមនោសញ្ចេតនា គូម៉ា សម្រេចចិត្តដឹកដៃគូស្នេហ៍ជាតារាសម្តែង ម៉ៅ គឹមធីតា ចូលរោងការក្លាយជាប្តីប្រពន្ធស្របច្បាប់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីសេពគប់គ្នាអស់រយៈពេលប្រមាណ ៧ឆ្នាំ។

៥. តារាសម្តែង ចិន ចិន ៖ តារាសម្តែង និងជាកញ្ញាឯករូបស្រស់ ចិន ចិន សម្រេចចិត្តដឹកដៃគូស្នេហ៍ជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ចាប សោមច័ន្ទរិទ្ធ ចូលរោងការតាមប្រពៃណីខ្មែរ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ មង្គលការអ្នកទាំងពីរ មានសិល្បករ-សិល្បការនីចូលរួមយ៉ាងច្រើនកុះករ។

៦. តារាចម្រៀងឯករាជ្យ អូលីកា ៖​ ម្ចាស់បទ «មនុស្ស​ពិសេស» កញ្ញា ពៅ អូលីកា បានដឹកដៃគូស្នេហ៍ លោក ផាន់ វិទ្យា រៀបការក្លាយជាប្តីប្រពន្ធពេញច្បាប់ហើយ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤។ នាងបានបកស្រាយចម្រៀងស្នេហាតែងនិពន្ធថ្មីមួយបទនៅកណ្តាលកម្មវិធី ធ្វើឱ្យកូនកំលោះទប់ទឹកភ្នែកមិនជាប់ចំពោះមុខភ្ញៀវកិត្តិយសយ៉ាងច្រើន។

៧. តារាចម្រៀងឯករាជ្យ នី ណូលី​ ឬ Noly Record​ ៖ ណូលី សម្រេចចិត្តបញ្ចប់ងារជាសង្សារជាមួយកញ្ញារូបស្រស់ តាំង ម៉ីហុង ក្លាយជាគូដណ្តឹងគ្នា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។ ពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែររបស់ ណូលី មានសិល្បករ និងតារាល្បីៗជាច្រើនចូលរួមអបអរយ៉ាងច្រើនកុះករ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​