កាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ សមាជិកកូនពៅក្រុមចម្រៀង BTS គឺ Jungkook បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលដោយសារលោកប្រហែសភ្លេចខ្លួនធ្វើឱ្យបែកធ្លាយគណនី TikTok របស់ខ្លួនលើបណ្ដាញសង្គម Weverse។

ចំពោះមូលហេតុដែលធ្វើឱ្យបែកធ្លាយវិញដោយសារតែរូបលោកបានចែករំលែកនូវវីដេអូរបស់សមាជិកក្រុមចម្រៀង Enhypen លើបណ្ដាញសង្គម TikTok ដែលរាំ cover តាមបទចម្រៀងរបស់ Jungkook មានចំណងជើងថា “Seven” លើបណ្ដាញសង្គម Weverse។ អ្នកគាំទ្រជាច្រើនបានចុចតាមរយៈដំណ link ដែល Jungkook ចែករំលែកក៏បានដឹងពីគណនីផ្ទាល់ខ្លួនរបស់លោកមានឈ្មោះថា Ian។


ជាមួយគ្នាដែរ ដោយសារតែធ្វេសប្រហែសធ្វើឱ្យបែកធ្លាយគណនី TikTok របស់ខ្លួនជាសាធារណៈ Jungkook ហាក់មានអារម្មណ៍អៀនខ្មាស់ក៏សម្រេចផ្លាស់ប្ដូរឈ្មោះទៅជា “letjungcook7”។ មែនទែនទៅ គណនី TikTok របស់ Jungkook បែកធ្លាយមិនទាន់បានមួយថ្ងៃត្រឹមត្រូវផងក៏មានអ្នកចុចតាមដានរហូតដល់ ៤,៦ លាននាក់ទៅហើយបើទោះជាគ្មានវីដេអូសូម្បីតែមួយ។ Jungkook ក៏បានបំបែកកំណត់ត្រាជាគណនី TikTok ដែលមានអ្នកចុចតាមដានច្រើនជាងគេបំផុតក្នុងរយៈពេល ២៤ ម៉ោង៕




























































Account
Security
Favourite Content