កាលពីយប់ថ្ងៃទី១៨ ខែធ្នូ Jungkook សមាជិក BTS បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងស្ទើរតែមិនជឿថាលោកបានធ្វើការ live ផ្ទាល់លើបណ្ដាញសង្គម Weverse កំលុងពេលសម្រាកពីការបំពេញកាតព្វកិច្ចយោធា។ រាប់ចាប់តាំងពីការផ្សាយផ្ទាល់មុនពេលចូលជួរទ័ពមក លោកមិនបានធ្លាប់បានបង្ហាញមុខឱ្យអ្នកគាំទ្រឃើញនោះទេ។



ទើបតែកាលពីយប់មិញនេះ កូនពៅ BTS បានមក live និយាយលេងជាមួយនឹងអ្នកគាំទ្រដែលបានទាក់ទាញអ្នកទស្សនាបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈអ្នកគាំទ្រពិតជាមានអារម្មណ៍រំភើបរកថាមិនត្រូវ និងប្រញាប់ប្រញាល់ចំណាយពេលវេលាដ៏មានគុណភាពជាមួយអាយដលរបស់ពួកគេ។ ទោះបីជាយូរៗបានមកលេងហ្វេនម្ដងពិតមែន តែ Jungkook នៅតែរក្សាឥទ្ធិពលបានដដែលដោយទទួលបានអ្នកទស្សនាដល់ទៅជាង ២០ លាននាក់ និងអ្នកចូលចិត្តជិត ៣០០ លានដងដែលជាកំណត់ត្រាថ្មីរបស់ Weverse។


ចំពោះមូលហេតុដែល Jungkook សម្រេចចិត្តមក live លើកនេះគឺដោយសារលោកនឹកដល់ ARMY អ្នកគាំទ្ររបស់លោកខ្លាំងពេក។ ក្នុងកំលុងពេលផ្សាយផ្ទាល់លោកបានជជែកគ្នាលេងយ៉ាងរីករាយ និងកក់ក្ដៅជាមួយអ្នកគាំទ្រ ថែមទាំងបានប្រាប់ថាលោកបានរើមកនៅផ្ទះថ្មីផងដែរ។ យោងតាមរបាយការណ៍សារព័ត៌មានកូរ៉េខាងត្បូង គេហដ្ឋានថ្មីរបស់ Jungkook មានទីតាំងស្ថិតនៅសង្កាត់ Itaewon ដែលត្រូវបានសាងសង់ឡើងយ៉ាងទំនើប និងប្រណិតស្អាតខ្លាំងណាស់។

ទន្ទឹមនឹងនោះ លោកក៏បានបង្ហាញផ្នែកមួយចំនួនក្នុងផ្ទះឱ្យអ្នកគាំទ្របានឃើញ ថែមទាំងមានបំណងចង់អញ្ជើញអ្នកគាំទ្រមកលេងផ្ទះរបស់លោកទៀតផង។ មិនត្រឹមប៉ុណ្ណេះ លោកក៏មានបំណងចង់លេង Jin និង J-Hope នៅពេលសម្រាកលើកក្រោយទៀតផង។
យ៉ាងណាមិញ ក្នុងនោះ Jungkook ក៏បានសម្ដែងការព្រួយបារម្ភ និងសំណូមពរយ៉ាងទទូចឱ្យអ្នកគាំទ្រមួយចំនួនកុំនាំគ្នាមកតាមដានដល់ផ្ទះថ្មីរបស់លោក។ ជាងនេះទៅទៀត លោកពិតជាអរគុណទៅដល់អ្នកគាំទ្រដែលតែងតែផ្ញើអំណោយឱ្យលោកនៅបន្ទាយទ័ព តែលោកមិនអាចទទួលបានឡើយ។ ដូច្នេះប្រសិនបើនឹកលោកគ្រាន់តែផ្ញើសំបុត្រទៅកាន់ក្រុមហ៊ុនគឺគ្រប់គ្រាន់ហើយ៕
























Account
Security
Favourite Content