សមាជិកក្រុម BLACKPINK, Jisoo បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីតារាមានឥទ្ធិពលបំផុតក្នុងព្រឹត្តិការណ៍ New York Fashion Week ដោយអាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយ (earned media value) ប្រមាណ ៨ លានដុល្លារតាមរយៈការបង្ហាញវត្តមានរបស់នាង។

ថ្មីៗនេះ Jisoo សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដរបស់ម៉ាក Tommy Hilfiger ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ New York Fashion Week។ ការតុបតែងខ្លួនបែបប្រណិតប៉ុន្តែមានភាពយុវវ័យរបស់នាងបានទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការកោតសរសើរយ៉ាងច្រើនពីអ្នកលេងអ៊ិនធឺណិត និងអ្នកជំនាញផ្នែកម៉ូដ។
មិនតែប៉ុណ្ណោះ បើយោងតាមការសរុបទិន្នន័យរបស់គេហទំព័រ Lefty ដែលជាក្រុមហ៊ុនវិភាគផ្នែកទីផ្សារនិង Influencer បានបង្ហាញថា Jisoo គឺជាតារាមានឥទ្ធិពលបំផុតលំដាប់ទី១ ក្នុងកម្មវិធី New York Fashion Week ខណៈវត្តមានរបស់នាងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើគ្រប់បណ្ដាញព័ត៌មានរហូតអាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយប្រមាណ ៨ លានដុល្លារដល់ម៉ាកសម្លៀកបំពាក់ Tommy Hilfiger។
ក្រៅពី Jisoo សិល្បករមានឥទ្ធិលខ្លាំងក្នុងកម្មវិធីនេះផ្សេងទៀតមានដូចជា៖
- ចំណាត់ថ្នាក់លេខ២ គឺសមាជិកក្រុម aespa, Winter អាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយ ៦,៤ លានដុល្លារ។

- ចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ គឺតារាសម្ដែងថៃ Fourth និង Gemini អាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយម្នាក់ៗខ្ទង់ ៥ លានដុល្លារ។


- ចំណាត់ថ្នាក់លេខ ៥ តារាសម្ដែងថៃ Pond Naravit អាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយបាន ៣,៧ លានដុល្លារ។

- ចំណាត់ថ្នាក់លេខ ៦ សមាជិកក្រុម Stray Kids, Lee Know អាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយបាន ៣,០២ លានដុល្លារ។

- ចំណាត់ថ្នាក់លេខ ៧ តារាសម្ដែងថៃ Phuwin អាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយបាន ៣,០២ លានដុល្លារ។

- ចំណាត់ថ្នាក់លេខ ៨ សមាជិកក្រុម Stray Kids, Felix អាចបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយបាន ២,៦៧ លានដុល្លារ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បង្ហាញម៉ូដ New York Fashion Week សម្រាប់រដូវក្ដៅនិងរដូវផ្ការីកឆ្នាំ២០២៥ បានបញ្ចប់ទៅកាលពីថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីដំណើរការរយៈពេល ៦ថ្ងៃ ដោយមានក្រុមហ៊ុន និងអ្នកច្នៃម៉ូដល្បីៗប្រមាណ ៦០ ចូលរួមបង្ហាញ Collection ថ្មីៗរបស់ខ្លួន ៕























Account
Security
Favourite Content