កាដូថ្ងៃណូអែល! បងធំ Jisoo ត្រៀមបង្កភាពភ្ញាក់ផ្អើលជាមួយគម្រោងក្នុងឆ្នាំ ២០២៥

Jisoo តារាស្រីសំនៀងស្រទន់ ប្រាប់ឱ្យអ្នកគាំទ្រត្រៀមខ្លួន ស្របពេលដែលនាងកំពុងសម្រុករៀបចំការងារនៅក្នុងឆ្នាំ ២០២៥ ខាងមុខ។

ក្រោយពីខានមានសកម្មភាពក្រុមអស់ពេលមួយរយៈធំ សមាជិកទាំង ៤របស់ក្រុមចម្រៀងស្រី BLACKPINK កំពុងតែផ្ដោតសំខាន់ទៅលើអាជីពរៀងៗខ្លួន ជាពិសេសនៅក្នុងវិស័យតន្រ្តី ដោយនៅពេលនេះសមាជិកម្នាក់ៗបានបញ្ចេញស្នាដៃចម្រៀងរបស់ខ្លួនរួចអស់ទៅហើយ រួមមាន Lisa ជាមួយនឹងស្នាដៃចម្រៀងបទ Moonlit Floor, Jennie ដែលសហការជាមួយនឹង Columbia Record ដើម្បីផលិតបទ Mantra និង Rosé ដែលបញ្ចេញអាល់ប៊ុមទោលទី១ មានឈ្មោះថា Rosie ។ ដោយឡែក សម្រាប់បងធំ ដូចជា Jisoo វិញ នៅពេលនេះនាងនៅមិនទាន់មានស្នាដៃចម្រៀងទោលថ្មីនៅឡើយទេ បើទោះបីជាអ្នកគាំទ្រជាច្រើនកំពុងតែរង់ចាំក៏ដោយ។

ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យណូអែល ទី២៥ ខែធ្នូនេះ BLISSOO ភ្នាក់ងារថ្មីរបស់ Jisoo បានបង្ហោះរូបភាពរបស់តារាស្រីកូរ៉េខាងត្បូងរូបនេះតុបតែងខ្លួនថតរូបជាមួយដើមណូអែល ព្រមគ្នានឹងសំណេរអរគុណដល់អ្នកគាំទ្រថា៖ “អរគុណដល់អ្នករាល់គ្នាដែលតែងតែគាំទ្រដល់ Jisoo នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ ពួកយើងកំពុងតែខិតខំធ្វើការដើម្បីរៀបចំគម្រោងដ៏ភ្ញាក់ផ្អើលមួយសម្រាប់ BLINKs”។

“ពួកយើងសង្ឃឹមថា អ្នកនឹងរីករាយជាមួយនឹងថ្ងៃឈប់សម្រាកនេះជាមួយនឹងមនុស្សជាទីស្រឡាញ់ ហើយយើងក៏សង្ឃឹមដែលថា ឆ្នាំ​២០២៥ អ្នកទាំងអស់គ្នានឹងនៅតែបន្តមានភាពរីករាយជាមួយ Jisoo តទៅទៀត។ អរគុណសម្រាប់ក្ដីស្រឡាញ់ និងការគាំទ្ររហូតមក” សំណេរដដែលបានរៀបរាប់ដូច្នេះ។

ត្បិត BLISSOO មិនបានបញ្ជាក់ថា សិល្បកររបស់ខ្លួននឹងមានគម្រោងចេញចម្រៀងថ្មីពិតប្រាកដ ឬយ៉ាងណា តែនេះតែជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្ររបស់ Jisoo។

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលតារាស្រីវ័យ ២៩ឆ្នាំបានផ្ដោតខ្លាំងក្នុងការងាសម្ដែង រួមមានភាពយន្តភាគ Newtopia ដែលបម្រុងនឹងចេញផ្សាយនៅដើមខែកុម្ភៈ និងភាពយន្តខ្នាតធំ Omniscient Reader’s Viewpoint ដែលគ្រោងនឹងចាក់បញ្ចាំងនៅឆ្នាំ ២០២៥ដូចគ្នា។ បន្ថែមពីនេះទៀត Jisoo ក៏អាចនឹងលេចមុខនៅក្នុងរឿងភាគថ្មី Monthly Boyfriend ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *