នៅយប់ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣ សមាជិកក្រុមចម្រៀងនារីដ៏ល្បី BLACKPINK គឺ Jisoo បានធ្វើឱ្យអ្នកគាំទ្រនៅប៉ារីសចំហមាត់ និងតាមមើលគ្រប់ៗគ្នា ក្រោយរូបនាងបង្ហាញខ្លួនក្នុងកម្មវិធី Dior Couture Show និងតុបតែងខ្លួនយ៉ាងស្រស់ស្អាត។
Jisoo បង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌សដៃវែងដែលមើលទៅសុភាពរាបសារ និងថ្លៃថ្នូរខ្លាំង ខណៈស្ទីលសក់លើកបួងឡើងទៅលើអស់ ដោយកាន់តែមើលគឺកាន់តែដូចកូនក្រមុំពេលកាត់សក់សេះរៀងខើចបន្តិច។ សម្រាប់រ៉ូបពណ៌សរបស់នាងមានឈ្មោះថា “The Tree Of Life” ថែមទាំងមានអត្ថន័យយ៉ាងពិសេសផងដែរ គឺតំណាងឱ្យនារីចិត្តស្មោះស តស៊ូក្នុងជីវិត និងភាពស្រស់បំព្រងត្រចះត្រចង់នៅថ្ងៃអនាគត។

មែនទែនទៅ គ្រាន់តែរូបនាងបង្ហាញខ្លួនជាសាធារណៈភ្លាមឈ្មោះរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះបានក្លាយជាប្រធានបទក្ដៅគគុកស្ទើរតែនៅគ្រប់បណ្ដាញសង្គម ហើយក្នុង Twitter វិញរូបនាងបានឡើង Trend រហូតដល់លេខ ១ ជុំវិញពិភពលោក។
តោះទៅមើលរូបភាពរបស់ Jisoo បន្ដិចមើល៖


























































Account
Security
Favourite Content