កញ្ញា សារី ស្រីពេជ្រ និងអ្នកផលិតមាតិកាវ័យក្មេង កូនកាត់ខ្មែរ-ស្វីស Justin Inn ហៅ ញ៉ុយ កំពុងត្រូវគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយគេប្រទះឃើញរូបផ្អែមល្អែមរបស់អ្នកទាំងពីរ នៅលើ Story Instagram កាលពីពេលថ្មីៗនេះ។
តារា Tik Tok វ័យក្មេងរូបនេះ បានទៅជូនដំណើរ Miss Petite Global 2022 ដល់បរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងថ្ងៃនាងធ្វើដំណើរចេញទៅបំពេញភារកិច្ចនៅប្រទេសម៉ាឡេស៊ី។ គួរឱ្យភ្ញាក់ផ្អើល គេបានប្រទះឃើញ Justin Inn ដាក់ Story រូបថត១សន្លឹក ដែលមានលោកនិងបវរកញ្ញារាងតូចច្រឡឹង សារី ស្រីពេជ្រ ថែមទាំងភ្ជាប់រូប Sticker បេះដូងក្រហម ហាក់បញ្ជាក់ឱ្យដឹងធ្វីម៉្យាង។
ក្រឡេកមក ម្ចាស់មកុដ Miss Petite Global 2022 វិញ នាងក៏បាន Share Story នោះបន្តផងដែរ ធ្វើឱ្យគ្រប់គ្នាកាន់តែសង្ស័យខ្លាំងឡើងថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាគ្នាឬយ៉ាងណា ទើបទៅណាមកណាជាមួយគ្នាញឹកញាប់ ថែមទាំងបញ្ចេញសកម្មភាពប្លែកៗក្នុងន័យបែបស្នេហាបែបនេះ។
យ៉ាងណាមិញ មុនកើតមានការសង្ស័យនេះ អ្នកទាំងពីរក៏ធ្លាប់ថតសម្អាងការរួមគ្នាផងដែរ។ បន្ទាប់ពីនោះមកអ្នកទាំងពីរក៏ទៅណាមកណាជាមួយគ្នាញឹកញាប់ រហូតកើតមានការសង្ស័យលើទំនាក់ទំនងរបស់អ្នកទាំងពីរ ។ ទោះជាយ៉ាងនេះក្តី ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយពីសាមីខ្លួនទាំង២ឡើយ ខណៈបច្ចុប្បន្ន កញ្ញា សារី ស្រីពេជ្រ កំពុងបំពេញភារកិច្ចរបស់ខ្លួននៅប្រទេស ម៉ាឡេស៊ី៕






















































Account
Security
Favourite Content