ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា Jisoo ជាអ្នកតំណាងម្នាក់របស់ប្រេនលំដាប់ល្បីពិភព Dior ដូច្នេះកម្មវិធីធំៗ រូបនាងតែត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយស។ នៅយប់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាស្រីរូបនេះ ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធី DiorAW23 ដែលមានបុគ្គលល្បីៗ ជាច្រើនជុំវិញពិភពលោកមកពីបណ្ដាប្រទេសផ្សេងៗគ្នា។ ក្នុងនោះគេសង្កេតឃើញថា តារាស្រីថៃល្បី Kimmy Kimberly ក៏បានចូលរួមផងដែរ។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គ្រាន់តែ Jisoo បានដើរជួបគ្នាជាមួយតារាស្រី Kimberly ភ្លាមរូបនាងក៏ឈប់និយាយរាក់យ៉ាងកក់ក្ដៅតែម្ដង។ មិនតែប៉ុណ្ណោះ ថែមទាំងបានឱបថើបយ៉ាងជិតស្និទ្ធទៀតផង ធ្វើឱ្យក្រុមអ្នកគាំទ្រពិតជាចង់ឃើញមិត្តភាពរបស់អ្នកទាំងពីរជាបន្ដបន្ទាប់ និងសង្ឃឹមអាចមានឱកាសតារាស្រីទាំងពីររួមការងារគ្នានៅថ្ងៃអនាគត។
មែនទែនទៅនេះ មិនមែនជាលើកទី ១ ដែលតារាស្រីទាំងពីរនេះជួបគ្នាឡើយ អ្នកទាំងពីរបានទៅកម្មវិធីធំៗ របស់ប្រេន Dior និង Cartier ជាច្រើនដងមកហើយ និងតែងតែបង្ហាញនូវការរាក់ទាក់គ្នាយ៉ាងកក់ក្ដៅធ្វើឱ្យអ្នកគាំទ្រឃើញហើយលួចញញឹមគ្រប់ៗគ្នា។
តារាស្រី Kimberly ធ្លាប់ទម្លាយថា៖ Jisoo ជាមនុស្សដែលរួសរាយ និងគួរឱ្យស្រឡាញ់ចូលចិត្ត ជាពិសេសមិនវាយឫកឡើយ។ បន្ទាប់ពីជួប Jisoo ក្នុងកម្មវិធី Dior ដើមឆ្នាំ ២០២២ ពួកនាងក៏បានក្លាយជាមិត្តភក្ដិគ្នា Jisoo ថែមទាំងបានផ្ញើសារមកកាន់នាង និងរូបថតក្នុងកម្មវិធីឱ្យទៀតផង។ នាងពិតជាភ្ញាក់ផ្អើល និងសប្បាយរីករាយខ្លាំង។
មិត្តភាពដ៏គួរស្រឡាញ់របស់អ្នកទាំងពីរធ្វើឱ្យអ្នកគាំទ្រមិនសរសើរមិនបាន និងតែងរង់ចាំមើលជារឿយៗ រាល់ពេលដែលអ្នកទាំងពីរចូលរួមកម្មវិធីតែមួយ៕























Account
Security
Favourite Content