Jimmy Lin ជាតារាសម្ដែងប្រុសមានឈ្មោះល្បីល្បាញម្នាក់នៅ តៃវ៉ាន់។ លោកក៏ត្រូវបានប្រជាជនតៃវ៉ាន់ដាក់រហស្សនាមថាជា “ព្រះអង្គម្ចាស់របស់តៃវ៉ាន់” ដោយសារតែទេពកោសល្យសម្ដែង ច្រៀង និងមានសម្រស់ស្រស់ស្អាត។ រូបលោកចាប់ផ្ដើមបាត់មុខមួយរយៈក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកាលពីឆ្នាំ ២០២២។

យោងតាមប្រភពព័ត៌មាន 163 បានឱ្យដឹងថា ថ្មីៗ នេះ តារាប្រុស Jimmy Lin បានក្លាយជាប្រធានបទវែកញែកមិនដាច់ក្នុងបណ្ដាញសង្គម ក្រោយរូបរាងប្លែករបស់លោកត្រូវបានបង្ហាញ។ មែនទែនទៅ រូបរាងរបស់លោកត្រូវបានមហាជនលើកឡើងថា ហាក់ប្លែកខ្លាំងខុសពីមុនពិបាកក្នុងការចំណាំ។ លើផ្ទៃមុខរបស់លោកផ្នែកចង្កាក៏បង្ហាញឱ្យឃើញស្លាកស្នាមផងដែរ ទំនងជាស្នាមវះកាត់។


បើតាមការបញ្ជាក់ពីប្រភពព័ត៌មាន asiaone ក្រៅពីរបួសលើដងខ្លួន លោកក៏មានរបួសលើផ្ទៃមុខតម្រូវឱ្យវះកាត់ផងដែរ។ ការប្រែប្រួលលើផ្ទៃមុខធ្វើឱ្យគ្រប់គ្នាជឿថាបណ្ដាលមកពីការវះកាត់ និងព្យាបាលផ្សេងៗ។





គួររំឭកថា កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ តារាសម្ដែងប្រុសល្បី Jimmy Lin បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយកូនប្រុសកំឡុងពេលបើកបរនៅតំបន់ Taoyuan ខណៈតារាប្រុសរូបនេះមានរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រីឯឡានរបស់លោកវិញត្រូវបានខ្ទេចខ្ទីយ៉ាងដំណំ ៕

























Account
Security
Favourite Content