តារាសម្ដែងប្រុស លី លានជា ឬ Jet Li ជាតារាសម្ដែងហុងកុងជើងចាស់ដ៏ឆ្នើមម្នាក់ក្នុងវិស័យសិល្បៈហុងកុង។ បើទោះបច្ចុប្បន្ន លោកមានវ័យ ៦០ ឆ្នាំហើយក្ដី ប៉ុន្ដែភាពល្បីល្បាញរបស់លោកនៅតែមិនធ្លាក់ចុះ និងត្រូវគេចាត់ទុកជាតារារៀមច្បងដ៏មានឥទ្ធិពលម្នាក់។


មែនទែនទៅ មុនមានភាពល្បីឈ្មោះ និងជោគជ័យដូចសព្វថ្ងៃ ដំណើរជីវិតរបស់លោកក៏ធ្លាប់បានឆ្លងកាត់ព្យុះភ្លៀងយ៉ាងច្រើនរាប់មិនអស់ ជាពិសេសពេលលោកទើបប្រឡូកចូលក្នុងវិស័យសិល្បៈដំបូង។ បើតាមការបញ្ជាក់របស់ លី លានជា បានឲ្យដឹងថា៖ រំឭកទៅកាលពីមុន លោកចាំបាន វាពិតជាមិនងាយស្រួលទេ និងពិតជាគ្រោះថ្នាក់។ លោកត្រូវថតឈុតឆាកវាយគ្នា មានពេលខ្លះបាក់ដៃ បាក់ជើងដើម្បីតែអាចមានឱកាសសម្ដែងក្នុងរឿង។


លោកបន្ដថា៖ សម្ដែងក្នុងរឿងដំបូងគឺ Shaolin Temple ក្នុងឆ្នាំ ១៩៨០ លោកអាចរកប្រាក់ឈ្នួលពីការថតក្នុងមួយថ្ងៃតែ ១ យន់ប៉ុណ្ណោះ ឬប្រមាណ ០,១៤ ដុល្លារអាមេរិក។ លោកមិននឹកស្មាន ថាលោកអាចតស៊ូ និងដើរមកដល់សព្វថ្ងៃឡើយ។
តារាសម្ដែង លី លានជា បានបន្ដថា៖ មែនទែនទៅ ពិតជាអរគុណដល់រឿង Shaolin Temple រឿងនេះធ្វើឲ្យលោកចាប់ផ្ដើមមានឈ្មោះល្បីល្បាញ និងមានឱកាសចូលសម្ដែងរឿងជាបន្ដបន្ទាប់។


ជាចុងក្រោយ លោកបានបញ្ជាក់ថា ក្នុងឆ្នាំ ១៩៨១ បន្ទាប់ពីសម្ដែងរឿងបានមួយរយៈ លោកត្រូវបានគេហៅត្រឡប់ទៅប្រកួតក្បាច់គុនចិត្តតំណាងជាតិ។ ប្រសិនបើពេលនោះលោកត្រឡប់ទៅប្រកួតវិញ ប្រហែលលោកមិនបានបន្ដអាជីពជាតារាសម្ដែងនោះទេ។ លោកបញ្ជាក់បន្ថែមថា ការខកខានមិនបានទៅប្រកួតចំពោះមូលហេតុដោយសារលោកមានបញ្ហារបួស ហើយវាជាការចាប់ផ្ដើមថ្មីក្នុងអាជីពជាតារាសម្ដែង៕
























Account
Security
Favourite Content