ថ្មីៗ នេះ តារាចម្រៀងស្រីខេប៉ុបល្បី Jessi បានចូលរួមកម្មវិធី “Psick Show” និងនិយាយរឿងរ៉ាវនានាទាក់ទិននឹងស្នេហា ដៃគូស្រករជាដើម។
ក្នុងឱកាសនោះដែរ Jessi បានបើកទម្លាយពីប្រវត្ដិស្នេហារបស់ខ្លួនទៅកាន់មហាជន។ នាងបានលើកឡើងថា៖ នាងធ្លាប់បានសេពគប់មិត្ដប្រុស ៦ ទៅ ៧ នាក់រួចទៅហើយ ហើយជាក់ស្ដែងនាងតែងតែមានទំនាក់ទំនងល្អជាមួយអតីតមិត្ដប្រុស។



នាងបន្ដថា៖ នៅពេលនាងមានវ័យកាន់តែចាស់ មិត្ដប្រុសដែលនាងសេពគប់សុទ្ធតែជាជនជាតិបរទេស។ ចំពោះមូលហេតុមិនមែនមកពីនាងមិនពេញចិត្តបុរសជនជាតិកូរ៉េឡើយ ប៉ុន្ដែវាពិតជាមានរនាំងធំមួយសម្រាប់នាងរាល់ពេលដែលទាក់ទងជាមួយមិត្ដប្រុសជនជាតិកូរ៉េ។
នាងបានបន្ដទៀតថា៖ ភាគច្រើនមិត្ដប្រុសដែលជាជនជាតិកូរ៉េមិនអាចទ្រាំនឹងនាងបាន ដោយសារពួកគេហាម និងត្រួតត្រាច្រើន មិនចង់ឲ្យធ្វើនេះ មិនចង់ឲ្យធ្វើនោះ។ នាងពិតជាមិនចូលចិត្តបែបនេះឡើយ នាងជាមនុស្សស្រីឯករាជ្យពិតណាស់ពិតជាមិនអាចទ្រាំទ្រចំពោះការបិទសិទ្ធិសេរីភាពនោះទេ។


នាងធ្លាប់មានបុរសក្នុងក្ដីស្រមៃរបស់ខ្លួនប៉ុន្ដែបច្ចុប្បន្នវាលែងសំខាន់ហើយ នាងគ្រាន់តែចង់បានមនុស្សម្នាក់ដែលអាចធ្វើឲ្យនាងសប្បាយចិត្ត និងមនុស្សដែលយល់ដឹងពីកាលៈទេសៈ។ សម្រាប់នាងរូបរាងមិនសូវចោទជាបញ្ហាទេ មិនចាំបាច់ទាល់តែស្អាតឥតខ្ចោះឡើយ។
នាងបន្ថែមទៀតថា៖ នាងប្រើប្រាស់ភាសាបរទេសច្រើន ដូច្នេះនាងមានអារម្មណ៍ទម្លាប់ជាមួយភាសាទាំងនេះជាង បើមានជម្រើសនាងចង់បានមិត្ដប្រុសដែលចេះប្រើប្រាស់ភាសាអង់គ្លេស។
គួរបញ្ជាក់ថា Jessi បានកើតនៅឯ New Jersey សហរដ្ឋអាមេរិក។ នាងបានរើត្រឡប់មករស់នៅប្រទេសកូរ៉េក្នុងឆ្នាំ ២០០៣ និងចាប់ផ្ដើមអាជីពសិល្បៈរបស់ខ្លួនក្នុងឆ្នាំ ២០០៥។ នាងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកំឡុងឆ្នាំ ២០១៩៕























Account
Security
Favourite Content