តារាសម្ដែងប្រុស Jerry Yan ឬគ្រប់គ្នាស្គាល់ថា តាវ មីងសឺ តែងត្រូវមហាជនសរសើរជារឿយៗ ពីរូបសម្រស់របស់លោក ដោយសារតែមើលទៅក្មេងមិនចេះចាស់សោះ ជាពិសេសកាន់តែមើលកាន់តែសង្ហាខ្លាំងទៀតបើទោះជាលោកមានវ័យ ៤៦ ឆ្នាំទៅហើយ។

មែនទែនទៅ កាលពីចុងឆ្នាំ ២០២២ លោកបានចូលរួមកម្មវិធីមួយរបស់ប្រទេសចិន និងបានតុបតែងខ្លួនជាតួអង្គ តាវ មីងសឺ ម្ដងទៀត។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ព្រើតនោះគឺសម្រស់របស់លោកសឹងតែមិនប្រែប្រួល និងសឹងតែស្រស់ស្អាតជាងជំនាន់លោកអាយុជាង ២០ តុបតែងខ្លួនជា តាវ មីងសឺ ទៅទៀត។
ថ្មីៗ នេះ លោកបានបង្ហាញមុខក្នុងរឿងភាគថ្មី “Xia Hua” និងត្រូវបានគេចោទសួរក្នុងបទសម្ភាសន៍ថា៖ តើលោកមានអាថ៍កំបាំងអ្វីដែលអាចធ្វើឱ្យលោកនៅបានស្ងប់សុខ មិនស្រ្ដេស ?
ជាការឆ្លើយតប លោកបានលើកឡើងថា៖ សម្រាប់វិធីរបស់លោកងាយស្រួលបំផុត នោះគឺមិនសូវប្រើប្រាស់ទូរសព្ទ។ នៅពេលដែលយើងប្រើប្រាស់វាខ្លាំងពេក និងធ្វើឱ្យបែកអារម្មណ៍ ហើយគិតច្រើនច្របូកច្របល់រហូតដល់ភ្លេចគិតពីជីវិតរបស់ខ្លួនឯង។ រឿងខ្លះអ្នកកាន់តែដឹង កាន់តែស្មុគស្មាញ និងធ្វើឱ្យសុខភាពផ្លូវចិត្តមិនបានស្ងប់សុខឡើយ ពេលខ្លះក៏ប្រៀបធៀបខ្លួនទៅអ្នកដទៃ។ ដូច្នេះលោកមិនសូវប្រើប្រាស់ទូរស័ព្ទទេ សូម្បីតែព័ត៌មានមួយចំនួនក៏លោកមិនតាមដានដែរ។ ក្រោយពីលោកលើកឡើងបែបនេះ មនុស្សជាច្រើនជឿថារូបសម្រស់របស់លោកនៅតែក្មេងជាងវ័យអាចមកពីលោកមិនសូវស្ដ្រេស និងប្រើប្រាស់ទូរស័ព្ទហួសកម្រិតពេកជាមិនខាន៕























Account
Security
Favourite Content