អ្នកផលិតមាតិកាវ័យក្មេង កូនកាត់ខ្មែរ-ស្វីស រីប៊ើ ភារីន និងម្ចាស់មកុដ Miss Petite Global 2022 កញ្ញា សារី ស្រីពេជ្រ រិតតែបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាខ្លាំងឡើងរាល់ថ្ងៃ ធ្វើឱ្យអ្នកទាំងពីរធ្លាក់ក្នុងពាក្យចចាមអារ៉ាមស្នេហារបស់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍លើអ្នកទាំងពីរជាខ្លាំង។
ក្រោយកើតមានពាក្យចចាមអារ៉ាម និងការលេចឮបែបនេះ រីប៊ើ ភារីន តារា Tik Tok វ័យក្មេងដែលកំពុងវិវត្តន៍ខ្លួនមកជាតារាសម្តែងបានចេញមុខឆ្លើយតបឱ្យដឹងថា ទំនាក់ទំនងរវាងលោក និង សារី ស្រីពេជ្រ គឺជាក្រុមការងារ និងជាប្អូនស្រី តែពេលនេះកំពុងឈានដល់ដំណាក់កាល Friend Zone ដែលមានអារម្មណ៍ចូលចិត្តគ្នា ព្រោះអ្នកទាំងពីរមានការងាររួមគ្នាច្រើន។
ទោះបកស្រាយឱ្យដឹងបែបនេះក្តី តែតារាប្រុសកូនកាត់ខ្មែរ-ស្វីសរូបនេះបានលើកសរសើរដល់តារាស្រីរាងតូចច្រឡឹងនេះថា ជាមនុស្សគួរឱ្យស្រលាញ់ មានអត្តចរិតល្អ ងាយស្រួលរួមការងារ យល់ចិត្ត និងយល់ទុក្ខធុរៈមនុស្សជុំវិញខ្លួនច្រើនវិញ។ ជាក់ស្តែង ពេលរួមការងារជាមួយគ្នា នាងជាមនុស្សងាយៗ គិតស្រួលៗ ងាយចុះសម្រុង ដូច្នេះទើបទំនាក់ទំនងអ្នកទាំងពីរអាចឈានមកដល់ចំណុចនេះ។

បើសួរថា ទំនាក់ទំនងនេះអាចនឹងវិវត្តន៍ទៅជាស្នេហាឬអត់នោះ វាជារឿងអនាគតដែលមិនទាន់អាចកំណត់បាន មានតែរង់ចាំមើលទស្សនាគ្នា។ គ្រាន់តែដឹងថា ពេលនេះអ្នកទាំងពីរមានអារម្មណ៍ល្អទៅវិញទៅមកក៏គ្រប់គ្រាន់៕





















































Account
Security
Favourite Content