ព្រះនាង ជេនណា បង្ហោះដើម្បីឲ្យអន្តរជាតិដឹងថា ថៃវាយប្រហារមកលើខ្មែរម្ដងទៀតហើយ

ក្រោយ​ពី​ក្រសួង​ការពារ​ជាតិ​ប្រកាស​ពីទាហាន​ថៃ បើក​ការ​បាញ់​ប្រហារ​មក​លើ​កង​កម្លាំង និង​ប្រជាជន​ស៊ីវិល​កម្ពុជា ទាំង​មហាជន ក៏​ដូចជា​សិល្បករ​ខ្មែរ​ផ្សេង​ៗ មិន​បាន​នៅ​ស្ងៀម​ឡើយ ដោយ​ម្នាក់​ៗ​បាន​ចេញ​មក អំពាវនាវ​ដើម្បី​ឲ្យ​សំឡេង​របស់​ខ្លួន​បាន​ឮ​ទៅ​ដល់​សហគមន៍​អន្តរជាតិ។

ព្រះនាង ជេនណា ដែល​ជា​សិល្បករ និង​សែ​រាជវង្ស​មួយ​អង្គ បាន​បង្ហោះ​សារ​នៅ​វេលា​ម៉ោង ១២៖ ៥៦ នាទី​ថ្ងៃត្រង់ ពី​ការ​ឈ្លានពាន​ដែល​ទាហាន​ថៃ បំពាន់​មក​លើ​ប្រជាជន​ខ្លួន។ ទ្រង់​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកថា “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រន្ធត់​ចិត្ត​ឈឺ​ចាប់​ឥត​ឧបមា ដែល​បាន​ឃើញ​ពី​ការ​វាយ​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត​មក​លើ​កម្ពុជា និង​ស្ថានភាព​ក្មេង​ៗ​រត់​ចាក​ចេញ​ពី​សាលា​រៀន​ទៅ​រក​គ្រួសារ ប្រជាជន​ជម្លៀស​ខ្លួន​ទៅ​រក​ទី​កន្លែង​សុវត្ថិភាព​ទាំង​អារម្មណ៍​តក់ស្លុត​ហេតុអ្វី​ពួកគេ​មិន​អាច​រស់នៅ​ស្កប់ស្កល់ ចាំ​បាច់​ដណ្ដើម​ឈ្លានពាន និង​បំផ្លាញ​ជីវិត​មនុស្ស​ដទៃ ដែល​ពួក​យើង​សុំ​ត្រឹម​តែ​មាន​ជីវិត​រស់​នៅ​ប៉ុណ្ណោះ“។

សែ​រាជវង្ស​ខ្មែរ​អង្គ​នេះ បាន​បន្ត​ទៀត​ថា “ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​សង្ឃឹម​ថា សហគមន៍​អន្តរជាតិ​នឹង​យកចិត្តទុកដាក់​លើ​ករណី​នេះ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា ដើម្បី​ចៀសវាង​ការ​ពលី​ពលរដ្ឋ និង​ទាហាន​បន្ថែម​ទៀត ហើយ​យុត្តិធម៌​ត្រូវតែ​មាន​សម្រាប់​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា ការ​វាយ​ប្រហារ​នេះ​នឹង​ឆាប់​បាន​ផុត​រលត់ ហើយ​នេះ​ជា​ករណី​ចុង​ក្រោយ នៅ​ក្នុង​ឆ្នាំ​ចាស់​នេះ​ទៅ​ចុះ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ប្រជាជន​ខ្ញុំ​គ្រប់​រូប​បាន​សុខ ចំណែក​បងប្អូន​ដែល​កំពុង​ជម្លៀស​ខ្លួន មេត្តា​ថែ​រក្សា​ផ្លូវ​ចិត្ត និង​សុវត្ថិភាព​ផ្ទាល់ខ្លួន បង​ៗ​ពូ​ៗ​​កង​ទ័ព​កម្លាំង​ជួរ​មុខ​បាន​សុខ​សុវត្ថិភាព​គ្រប់​វេលា”៕​

រូបភាព៖ អ៊ីនធឺណេត


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cam-Teume ធ្វើបាន! ខ្លាចភ្លៀងចំថ្ងៃប្រគំតន្រ្ដីអ្នកគាំទ្រកម្ពុជានាំគ្នាធ្វើតាមជំនឿខ្មែរល្បីដល់អ្នកគាំទ្រអន្តរជាតិ

ការប្រគុំតន្ដ្រីរបស់ក្រុម Treasure នាពេលថ្មីៗនេះលើទឹកដីនៃប្រទេសកម្ពុជាបានទទួលការសាទរពីសំណាក់ក្រុមអ្នកគាំទ្រនៅជុំវិញពិភពលោក។

ការសម្ដែងតួអង្គ ២ ដែលសបញ្ជាក់ពីទេពកោសល្យដ៏ឆ្នើមរបស់ Park Ji Hoon

Park Ji Hoon បានកំណត់និយមន័យថ្មីសម្រាប់អាជីពរបស់ខ្លួន បន្ទាប់ពីធ្លាប់ត្រូវបានគេស្គាល់តាមរយៈការ "ញាក់ភ្នែក" ជាចំណាំ និងរូបភាពដ៏ស្រស់បំព្រងក្នុងនាមជាអតីតសមាជិកក្រុម

អបអរទិវាវប្បធម៌ជាតិ! មកស្គាល់មរតកអរូបីខ្មែរទាំង ៧ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក UNESCO

ទិវាវប្បធម៌ជាតិ ៣ មីនាត្រូវបានប្រារព្ធឡើងជា “ការរម្លឹកគុណ” ដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏មហាសាល ទាំងរូបី (ប្រាសាទបុរាណ វត្ថុសិល្បៈ) និងអរូបី (របាំ ចម្រៀង ទំនៀមទម្លាប់)។

បែកធ្លាយព័ត៌មាន Zendaya និង Tom Holland លួចរៀបការស្ងាត់ៗ

នៅក្នុងពិធី Actor Awards 2026 ដែលធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែកុម្ភៈនេះ Law Roach ដែលជា Stylist​ ផ្ទាល់ខ្លួនរបស់ Zendaya បានទម្លាយថា តារាស្រីបានរៀបការជាមួយនឹងមិត្តប្រុស Tom Holland រួចរាល់ហើយ។

កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា លេងស្ទីល៍ជាមួយវ៉ែនតាយីហោល្បី Gucci

ស្រប​ពេល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បង្ហោះ​រូប​ភាព​ដើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប បានទាក់​ចិត្ត​អ្នក​គាំទ្រ​ព្រោង​ព្រាត​ឱ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​ស្ទីល៍​លេង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​របស់​កូន​ប្រុស​

Rosé លាងពណ៌សក់រៀងរាល់ ២សប្ដាហ៍ម្ដង អស់រយៈពេល ៧ឆ្នាំ ដើម្បីរក្សារូបភាពជានារីសក់ទង់ដែង

ជាងធ្វើសក់របស់ Rosé បានទម្លាយថា សមាជិកក្រុម BLACKPINK រូបនេះ ត្រូវប្ដូរពណ៌សក់ ២សប្ដាហ៍ម្ដង ក្នុងគោលបំណងរក្សារូបភាពជានារីសក់ទង់ដែង ដូចអ្វីដែលអ្នកគាំទ្រតែងចងចាំ ជំនួសឱ្យការព្រួយបារម្ភ

វត្តមាន Treasure លើទឹកដីកម្ពុជាអង្រួនចិត្តអ្នកគាំទ្រអន្ដរជាតិពេញបណ្ដាញសង្គម X

ថ្មីៗនេះក្រុមចម្រៀងបុរស Treasure ដែលជាកូនពៅនៃផលិតកម្មយក្ស YG Entertainment បានបង្ហាញវត្តមានជាផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ហ៊ូអ៊ីន ហ្វាង់ ចូល K’ve entertainment បានជួប និងលេង Trend រាំជាមួយព្រះនាង ជេនណា ភ្លែត

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​នៅ​ខ្មែរ​តែ​សញ្ជាតិ​កូរ៉េ ហ៊ូអ៊ីន ហ្វាង់ ទើបតែ​ចុះ​ហត្ថលេខា​ជា​សមាជិក K've entertainment ដែល​ក្នុង​នោះ​មាន​​សិល្បករ​ខ្មែរ​ជាច្រើន​វ័យ​ក្មេង ថែម​ទាំង​ទេពកោសល្យ​ពេញ​ខ្លួន មិន​ថា​ច្រៀង​រាំ​នោះ​ឡើយ

សេវាកម្ម “ដៀលដាស់សតិឱ្យភ្លេចសង្សារចាស់” កំពុងពេញនិយមក្នុងចំណោមយុវជន​ Gen Z នៅចិន

យុវជនចិនដែលឈ្លក់វង្វេងនឹងស្នេហា នាំគ្នាទិញសេវាកម្ម “ឱ្យអ្នកដទៃស្ដីឱ្យដើម្បីដាស់សតិ” ពីបុគ្គលមានឥទ្ធិពល  ឬInfluencers ដែលតាំងខ្លួនជាអ្នកជំនាញ ខណៈមានតម្លៃខ្ពស់ដល់ ២៩០ដុល្លារអាមេរិក។

ស្វាគមន៍! វត្ថុបុរាណ ៧៤ រូប សម្រាប់ការវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ

មុន​នេះ​បន្តិច ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ប្រកាស​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ៧៤ រូប ដែល​ទាមទារ​បាន​ពី​ការ​កាន់កាប់​របស់​លោក ឌូគ្លាស ឡាចហ្វដ មក​កាន់​ប្រទេស​កម្ពុជា។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *