ទោះអាយុជិត ៤០ទៅហើយ Jay Park នៅតែឱ្យឪពុកជួយគ្រប់គ្រងទ្រព្យសម្បត្តិរាប់លានដុល្លារ

តារារ៉េបពីប្រទេសកូរ៉េខាងត្បូង Jay Park បានទម្លាយថា ខ្លួនអាចនឹងមានទ្រព្យសម្បត្តិមិនតិចជាង ១៣ពាន់លានវ៉ុន ឬប្រមាណ ៩.៤លានដុល្លារអាមេរិកនោះទេ ក៏ប៉ុន្តែ បច្ចុប្បន្ននេះលោកឪពុកជាអ្នកចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនទាំងស្រុង។

នៅក្នុងវគ្គទី៨៨ នៃកម្មវិធី Salon Drip 2 ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមេសានេះ Jay Park បានបើកចិត្តអង្គុយជជែកគ្នាជាមួយនឹងពិធីការិនី Jang Do-yeon ទាក់ទងនឹងចំណូលពីបទចម្រៀង រហូតឈានដល់រឿងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោក។

ជាក់ស្ដែង នៅពេលដែលសាកសួរពីប្រាក់ចំណូលពីបទចម្រៀង តារាប្រុសវ័យ ៣៨ឆ្នាំរូបនេះបានចែករំលែកថា កម្រៃទាំងនេះមិនមានស្ថេរភាពនោះទេ គឺវាអាចឡើងចុះទៅតាមរដូវកាលនីមួយ ព្រោះបទខ្លះអាចនឹងពេញនិយមនៅក្នុងរដូវក្ដៅ ឯបទខ្លះទៀតអាចនឹងមានអ្នកចូលស្ដាប់ច្រើននៅរដូវភ្លៀងជាដើម។  

បន្តពីនេះ ពិធីការិនី Jang Do-yeon ក៏បានឆ្លៀតសាកសួរពីរឿងទ្រព្យសម្បត្តិផងដែរ តែម្ចាស់បទ MOMMAE រូបនេះបានត្រឹមរៀបរាប់ថា៖ “តាមពិតទៅ ខ្ញុំមិនដឹងទេថា ខ្ញុំមានប៉ុន្មាន។ ឪពុកខ្ញុំជាអ្នកចាត់ការរឿងហិរញ្ញវត្ថុរបស់ខ្ញុំ ខ្ញុំមិនបានពាក់ព័ន្ធវាទេ”។

ដោយសង្កត់ធ្ងន់ទៅលើពាក្យចចាមអារ៉ាមដែលធ្លាប់លើកឡើងថា លោកមានទ្រព្យសម្បត្តិប្រមាណជិត ១០លានដុល្លារអាមេរិក Jay Park ឆ្លើយតបវិញថា៖ “ខ្ញុំមិនច្បាស់ដែរ។ ទ្រព្យសម្បត្តិខ្ញុំភាគច្រើនមិនមែនជាប្រាក់សុទ្ធនោះទេ។ ដូច្នេះ ខ្ញុំមិនដឹងពីចំនួនជាក់លាក់ឡើយ តែដោយសារតែខ្ញុំបានធ្វើការមករាប់ឆ្នាំហើយ វាប្រហែលជាលើសពីនេះ”។

អតីតសមាជិកក្រុម 2PM​រូបនេះបានចែករំលែកបន្តថា ម្ដងម្កាលលោកក៏សាកស្វែងរកពីចំនួនទ្រព្យសម្បត្តិរបស់ខ្លួននៅលើ Google ដែរ​ ហើយលោកក៏ស្វែងរកទ្រព្យសម្បត្តិរបស់តារាផ្សេងៗដូចគ្នា រួមមាន Justin Bieber, Usher, Beyoncé និង Jay-Z ជាដើម។ យ៉ាងណាមិញ Jay Park បញ្ជាក់ថា ខ្លួនមិនងប់ងុលនឹងរឿងនេះពេកទេ ដោយលោកចង់ផ្ដោតអារម្មណ៍លើការខិតខំធ្វើការ និងរស់នៅដោយមានសុខភាពល្អច្រើនជាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *