មិននៅស្ងៀម! Jay Park ពឹងតុលាការអាមេរិកឱ្យជួយ ក្រោយ YouTuber ម្នាក់ព្យាយាមប្រតិដ្ឋ និងផ្សព្វផ្សាយរឿងអាស្រូវមិនពិតរបស់ខ្លួន

តារារ៉េបរបស់កូរ៉េខាងត្បូង Jay Park បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការស្វែងរកអត្តសញ្ញាណរបស់ម្ចាស់ YouTuber ដែលបានប្រតិដ្ឋ និងផ្សព្វផ្សាយថា ខ្លួនជាអ្នករត់ពន្ធគ្រឿងញៀន និងពាក់ព័ន្ធទៅនឹងការជួញដូរ រូបិយប័ណ្ណគ្រីបតូខុសច្បាប់។

យោងតាមសារព័ត៌មាន Hankyung Korea តារាចម្រៀងវ័យ ៣៧ឆ្នាំរូបនេះ​ បានធ្វើការប្ដឹងទៅលើម្ចាស់គណនីយូធូប BBR Detective Agency ទៅតុលាការដែលមានមូលដ្ឋាននៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយមានគោលបំណងស្នើសុំឱ្យ Google ជួយបង្ហាញពីអត្តសញ្ញាណរបស់ YouTuber រូបនេះ។

សាវតានៃសាច់រឿងបានកើតចេញពី ម្ចាស់គណនី BBR Detective Agency រូបនេះ បានបង្កើតវីដេអូដែលរៀបរាប់ថា​ Jay Park គឺជាអ្នកជួញដូរគ្រឿងញៀន និងមានជាប់ពាក់ព័​ន្ធទៅនឹងរូបិយប័ណ្ណគ្រីបតូខុសច្បាប់ ព្រមទាំងមានទំនាក់ទំនងជាមួយ​នឹងជនល្មើសដែលជាជនជាតិចិនទៀតផង។

YouTuber រូបនេះ បានរៀបរាប់ដោយលម្អិតថា Koala ដែលជាអ្នកស្គាល់គ្នាជាមួយនឹង Jessi គឺជាជនខិលខូចជនជាតិចិន និងជាអ្នកលក់គ្រឿងញៀនទៅឱ្យក្រុមសិល្បករហ៊ីបហបរបស់កូរ៉េខាងត្បូង។ ដើម្បីអះអាងថាអ្វីដែលខ្លួននិយាយជារឿងពិត បុគ្គលរូបនេះបានបង្ហាញវីដេអូមួយរបស់ Koala នៅក្នុងអាគារ More Version ដែលជាទីភ្នាក់ងាររបស់ Jay Park និងរូបភាពរបស់ Koala និង Jay Park នៅជាមួយគ្នាទៀតផង។

នៅក្នុងវីដេអូមួយដោយឡែកទៀត YouTuber រូបដដែលនេះ បានចោទប្រកាន់បន្ថែមថា Jay Park មានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រីបតូខុសច្បាប់ ដោយផ្អែកទៅលើការដែល Jay Park និង Jessi បានឡើងសម្ដែងនៅ “’Rolling Loud 2023 Thailand OKX Stage” និងអះអាងថា កម្មវិធីនេះជាកន្លែងផ្លាស់ប្ដូររូបិយប័ណ្ណគ្រីបតូជាមួយនឹងតារាទាំងពីររូបនេះ។

ក្រោយពី BBR Detective Agency បានបង្ហោះវីដេអូទាំងពីរនេះ មានទស្សនិកជនរាប់លាននាក់បានសម្ដែងការចាប់អារម្មណ៍ជាខ្លាំង។ តាមរយៈ Allkpop តារាប្រុសរូបនេះក៏បានតបតទៅនឹងការចោទប្រកាន់នេះវិញភ្លាមៗដែរ ដោយបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកណ្ដាលទីក្រុងសេអ៊ូលទាំងតែពីចុងខែធ្នូ ឆ្នាំ ២០២៤ មកម៉្លេះ។

ដោយឡែក ដោយសារតុលាការរបស់កូរ៉េខាងត្បូងមិនអាចបង្ហាញអត្តសញ្ញាណរបស់ជនជាប់ចោទបាន បន្ថែមដោយ Google ដែលជាអ្នកគ្រប់គ្រង YouTube មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកទៀតនោះ ទើប Jay Park បានសម្រេចសុំជំនួយពីតុលាការអាមេរិក ដោយបច្ចុប្បន្ននេះ សំណុំរឿងកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់​ចៅក្រម Eumi K. Lee។

គួររំឭកផងដែរថា ដ្បិតមានបញ្ហាចម្រូងចម្រាសក្ដី Jay Park ក៏កំពុងតែត្រៀមបញ្ចេញស្នាដៃចម្រៀងថ្មីក្រោមចំណងជើងថា “ASIAN STATE OF MINE” ជាមួយសិល្បកររ៉េប ៤រូបទៀត គឺ វណ្ណដា, Awich, Masi Wei និង KR$NA នៅថ្ងៃទី២៨ ខែកុម្ភៈនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

Leave a Reply

Your email address will not be published. Required fields are marked *