ឈានចូលវ័យ ៧០ ឆ្នាំ ឈិន ឡុង ទម្លាយពីស្ថានភាពសុខភាពរបស់ខ្លួន

ថ្ងៃទី ៧ ខែ មេសា ជាថ្ងៃកំណើតរបស់តារាប្រុសជើងចាស់ល្បី ឈិន ឡុង បច្ចុប្បន្ន លោកមានវ័យ ៧០ ឆ្នាំហើយ។ វ័យកាន់តែចាស់ អ្វីដែលអ្នកគាំទ្ររបស់លោកជាច្រើនកំពុងមានការព្រួយបារម្ភនោះគឺសុខភាពរបស់តារាប្រុស  ឈិន ឡុង។ កាលពីមួយរយៈមុនរូបភាពរបស់លោកជាច្រើនបានចែកចាយក្នុងបណ្ដាញសង្គម ដោយសក់ក្បាលរបស់លោកមើលទៅស ស្កូវ ពាសពេញ រីឯរូបរាងក៏មើលទៅមិនសូវមាំទាំ។

ក្នុងឱកាសថ្ងៃកំណើតរបស់ខ្លួន តារាជើងចាស់រូបនេះក៏បាននិយាយពីសុខភាពរបស់ខ្លួនទៅឲ្យសាធារណជនបានដឹង ជាពិសេសទាក់ទិនរូបភាពសក់ស្កូវរបស់លោក។ លោកបានលើកឡើងថា៖ មួយរយៈមុន រូបភាពសក់ស្កូវរបស់លោកបានចែកចាយពេញបណ្ដាញសង្គម ខណៈមានមនុស្សជាច្រើនបារម្ភពីសុខភាពរបស់លោក។ លោកចង់ប្រាប់ឲ្យបានដឹង កុំមានការព្រួយបារម្ភចំពោះលោក។ លោកមិនមានបញ្ហាអ្វីទេ។

លោកបន្ដថា៖ វាគ្រាន់តែជាតួអង្គដែលលោកសម្ដែងប៉ុណ្ណោះ តួអង្គនោះគឺមានវ័យចំណាស់ សក់ស្កូវ ដូច្នេះលោកត្រូវតុបតែងខ្លួនឲ្យមើលទៅសមជាមួយតួអង្គលោកសម្ដែង។ លោកជាបុគ្គលដែលចូលចិត្ដសាកល្បងអ្វីថ្មីប្លែក ដូច្នេះ មិនថាការតុបតែងខ្លួន ការសម្ដែង​ ការថតឈុតគ្រោះថ្នាក់ លោកមិនខ្លាចនឹងធ្វើឡើយ។

លោកបានលើកឡើងថា៖ នៅពេលលោកបានឃើញការផុសមួយចំនួន លើបណ្ដាញសង្គមនិយាយពីអាយុរបស់លោក លោកហាក់ភ្ញាក់ខ្លួនថា លោកមានអាយុ ៧០ ឆ្នាំហើយ?

ឈិន ឡុងបន្តថាលោកពិតជាស្រឡាញ់ការសម្ដែង ការថត ដូច្នេះលោកពិតជាគិតថាខ្លួនឯងសំណាងដែលអាចនៅសម្ដែងរឿងបាន។ លោកពិតជាសំណាងដែលអាចរស់នៅដល់វ័យចំណាស់ប៉ុណ្ណេះ។ លោកក៏បានជូនពរដល់មហាជន និងអ្នកគាំទ្ររបស់លោកថា សូមឲ្យអ្នកគ្រប់គ្នារស់នៅដោយរីករាយ និងសុខភាពល្អ។

គួរបញ្ជាក់ថា ក្រោយប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង ៦០ ឆ្នាំ​ លោក Jackie Chan នៅតែបន្ដថតរឿងតាមដែលអាចធ្វើបាន។ បច្ចុប្បន្ន លោកកំពុងថតភាពយន្ដថ្មីមានចំណងជើងថា “Stranger Family” រឿងនេះរំពឹងអាចចាក់ផ្សាយនៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ