មកស្គាល់មុខម្ហូបល្បីៗ មានប្រភពចេញពីខេត្តបាត់ដំបង ប្រជាជនកម្ពុជានិយមចូលចិត្តសឹងទូទាំងប្រទេស

បាត់ដំបង គឺជាខេត្តដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មិនត្រឹមតែមានក្រុងបាត់ដំបង តែងជាប់ឈ្មោះជាទីក្រុងស្អាត ប្រជុំដោយបេតិកភណ្ឌ ដែលបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ​និងសម័យបារាំងនោះទេ តែខេត្តមួយនេះ ល្បីល្បាញមុខម្ហូបឆ្ងាញ់ៗដ៏សំបូរបែប។ តស់ ថ្ងៃនេះ AMS សូមមកបង្ហាញមុខម្ហូបដែលជាអត្តសញ្ញាណប្រចាំខេត្តមួយនេះតែម្ដង៖

១.បុកទឹកគ្រឿង ឬបុកអម្រឹកបាត់ដំបង

ជាមុខម្ហូបមួយ ដែលល្បីចេញមកពីខេត្តបាត់ដំបង មានរសជាតិឆ្ងាញ់ខុសប្លែក ពីទឹកគ្រឿងធម្មតា។ មុខម្ហូបមួយនេះ យើងតែងឃើញមានសឹងគ្រប់បញ្ជីមុខម្ហូបតាមបណ្ដាភោជនីយដ្ឋាន និងល្បីធ្វើហូបជាប្រចាំសឹងតែគ្រប់ផ្ទះ ទូទាំងប្រទេស។ រូបមន្ត វិធីធ្វើ គឺធ្វើឱ្យទឹកគ្រឿងបាត់ដំបង មានលក្ខណៈពិសេស ឈ្ងុយឆ្ងាញ់ និងផ្ទាប់ជាមួយបន្លែខ្មែរដ៏សំបូរបែបកាន់តែឆ្ងាញ់។

២.ណែមបាត់ដំបង

អាចនិយាយបានជាអត្តសញ្ញាណមួយប្រចាំខេត្តបាត់ដំបងតែម្ដង អ្នកណាក៏ដោយឱ្យតែទៅដល់ទឹកដីដងស្ទឹងសង្កែហើយ មិនដែលចោលណែមបាត់ដំបង រុំស្លឹកកន្ទួត និងណែមផ្សេងៗទៀត ល្បីមានរសជាតិឆ្ងាញ់។

៣.មីកូឡា

ជាអាហារល្បីប្រចាំខេត្តមួយដែរ ដែលតែងទាក់ចិត្តអ្នកទេសចរ ឱ្យតែបានទៅដល់ គឺមិនអាចមើលរំលងបានទេ ពិសេសមីកូឡា ២ធ្នូ នៅក្រុងបាត់ដំបង ល្បីតៗគ្នាជាច្រើនកន្លងមកហើយ។

៤.បបរផិអ្នកបាត់ដំបង

ទៅដល់ក្រុងបាត់ដំបង គេកម្ររំលងអាហារមួយនេះណាស់។ បបរខាប់ៗ មានបន្លែ សឹងតែគ្រប់មុខ បូករួមនឹងសាច់ត្រី លាយជាមួយទំពាំង ពេលពិសារគេជ្រលក់ជាមួយទឹកកាពិតិចៗកាន់តែឆ្ងាញ់ប្លែក។ ម្ហូបមួយមុខនេះ មិនត្រឹមតែឆ្ងាញ់ទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាពទៀតផង។

៥.នំបញ្ចុកបាត់ដំបងផ្ទាប់ជាមួយទឹកផ្អែម ឬទឹកអម្រឹក

មួយមុខបេះ ក៏ជាម្ហូបដែលល្បីមានប្រភពមកពីខេត្តបាត់ដំបងដូចគ្នា។ របៀបនៅក្នុងការធ្វើទឹកសម្លរនំបញ្ចុកក៏មិនខុសពីខេត្តដទៃ តែអ្វីដែលប្លែក គឺនំបញ្ចុកអ្នកបាត់ដំបង កម្រចោលទឹកផ្អែម ឬទឹកអម្រឹកណាស់ ដែលធ្វើឡើងពីស្ករត្នោត។ ពេលពិសារផ្ទាប់ជាមួយទឹកផ្អែមនេះ កាន់តែមានរសជាតិប្លែកម្យ៉ាង។

ក្រៅពីនេះនៅមានមុខល្បីៗជាច្រើនទៀត ដែលមានប្រភពពីខេត្តទឹកដីជង្រុកស្រូវអង្កររបស់កម្ពុជាមួយនេះ។ AMS នឹងស្រាវជ្រាវ ព្រមទាំងលើកមកបង្ហាញនៅពេលក្រោយៗទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *