Avatar វគ្គ ២ ឬ Avatar: The Way of Water ជាខ្សែភាពយន្ដកុនកំពុងល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបានចាក់ផ្សាយក្នុងរោងកុននានាជុំវិញពិភពលោករយៈពេល ៥ ថ្ងៃរួច។ រឿងនេះក៏អាចរកបានចំណូលយ៉ាងច្រើនក្រាស់ក្រែលក្នុងសប្ដាហ៍ដំបូងរហូតដល់ជិត ៥០០ លានដុល្លារអាមេរិក។

ក្នុងភាពយន្ដនោះដែរ តួអង្គ Spider ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងបញ្ចេញមតិសរសើរ លាយឡំការរិះគន់ពីសមត្ថភាពសម្ដែងរបស់លោក។ ក្រៅពីនេះរូបរាងសង្ហារបស់លោកក៏ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល តួប្រុសលោក Jack Champion សម្ដែងជា Spider ទើបមានវ័យ ១៨ ឆ្នាំប៉ុណ្ណោះ។

ជាមួយគ្នាដែរ ថ្មីៗ នេះ តារាប្រុស Jack Champion បានផ្ដល់បទសម្ភាសន៍ជាមួយខាង GQ UK ថា៖ ដោយសារក្នុងរឿងរូបរាងរបស់លោកមិនត្រូវបានបច្ចេកវិទ្យាកាត់តទៅជាពណ៌ខៀវ ដូចតួអង្គផ្សេងៗឡើយ និងត្រូវដោះអាវរហូតទើបទាំងក្រុមការងារ ទាំងអ្នកដឹកនាំទាមទារឱ្យលោកហាត់ប្រាណឱ្យឃើញរូបរាងស្អាតមាំមួន។
លោកបន្ដថា៖ លោកចំណាយពេល ២ ឆ្នាំ ដើម្បីហាត់យករាង ដោយលើកដុំដែក រត់ ប្រដាល់ និងហែលទឹក។ ក្រៅពីនេះក៏មានរៀនបាញ់ព្រួញ និងហាត់សមវាយគ្នាផងដែរ។ ក្រឡេកមកមើលរបបអាហារវិញភាគច្រើនផឹកតែប្រូតេអ៊ីន ញ៉ំាត្រី សាល់មុន សាឡាដជាដើម។

លោកបន្ថែមថា៖ ដំបូងៗ ពិតជានឿយហត់ និងពិបាកទ្រាំ ប៉ុន្ដែមានការលើកទឹកចិត្តពីអ្នកជុំវិញ ព្រមទាំងអ្នកដឹកនាំរឿង លោក Jame Cameron ធ្វើឱ្យលោកធូរស្រាល និងរីករាយខ្លាំង៕


























Account
Security
Favourite Content