ការទន្ទឹងរង់ចាំយ៉ាងយូររបស់អ្នកគាំទ្រវិស័យបវរកញ្ញាបានមកដល់ហើយ នៅទីបំផុត ការប្រកួត Miss Universe លើកទី៧១ ដែលរៀបចំឡើងនៅទីក្រុង New Orleans ទីក្រុងធំជាងគេនៅរដ្ឋ Louisiana សហរដ្ឋអាមេរិក បានកំពុងចាប់ផ្តើមហើយ។ តួយ៉ាង គេសង្កេតឃើញបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក បានធ្វើដំណើរមកដល់ New Orleans បណ្តើរៗហើយ ត្រៀមសម្រាប់ការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ។ ក្នុងនោះហង្ស ម៉ានីតា Miss Universe Cambodia 2022 ក៏បានទៅដល់ និងធ្វើការ Check in សម្រាប់ការប្រកួតរួចរាល់ហើយ។

មុនការប្រកួតចាប់ផ្តើមជាផ្លូវការ អ្នកគ្រប់គ្រង Miss Universe ថ្មី អ្នកស្រី Anne JKN បានផ្តល់កិច្ចសម្ភាសន៍មួយ (Miss Universe Insight) និងបានលាតត្រដាងការពិតមួយចំនួនពីការ Miss Universe លើកទី ៧១។ យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Missosology កាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ បានលាតត្រដាងការពិត ៧ ចំណុចធំៗពីការប្រកួត Miss Universe 2022 រួមមាន៖
១. បន្ទប់ងងឹតកំឡុងពេលសម្ភាសន៍បិទទ្វារ (បេក្ខនារីមិនអាចមើលឃើញគណៈកម្មការនោះទេ)
២. ការរៀបចំការប្រកួត Miss Universe លើកទី៧១ នេះ ត្រូវចំណាយ ៣០០ លានបាត ឬជាង ៨ ៨១៨ ០៨៣ លានដុល្លារ
៣. គណៈកម្មការ និងពិធីករសុទ្ធតែជាស្ត្រី
៤. Miss Photogenic, Miss Congeniality, Best in Swimsuit & Gown ត្រូវប្រគល់ជូនជារង្វាន់ពិសេស
៥. ប្រទេសម្ចាស់ផ្ទះសម្រាប់ឆ្នាំ ២០២៣-២០២៥ ត្រូវបានជ្រើសរើសរួចរាល់ ហើយបេក្ខនារីនឹងចំណាយពេលប្រហែល១ ខែនៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះនោះ
៦. ឈុតហែលទឹកនឹងផ្តោតលើសុខភាព និងកាយសម្បទាកាន់តែច្រើន ហើយនិងគ្មានការដើរលេង ឬរាំបែបសិចស៊ីពេកក្នុងឈុតហែលទឹកដែរ
៧. អ្នកគ្រប់គ្រងថ្មី អ្នកស្រី Anne JKN នឹងមិនដែលមានអំណាច ឬសិទ្ធិក្នុងការជ្រើសរើសម្ចាស់មកុដបានទេ៕
(ប្រភពដើម៖ FB page Missosology)
(បកប្រែដោយ៖ FB page Sash Factor Cambodia)






















































Account
Security
Favourite Content