នៅព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៣ នេះ សមាជិកក្រុមចម្រៀងខេប៉ុបល្បី BTS គឺ J-Hope នឹងចូលបម្រើកងទ័ពដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនជូនជាតិរបស់ខ្លួន។ មែនទែនទៅ ដំណឹងនេះធ្វើឱ្យក្រុមអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍មិនសប្បាយចិត្ត ដោយសារពួកគេនឹងខកខានឃើញមុខរបស់ J-hope លើឆាកតន្ដ្រីរហូតដល់ទៅជិត ២ ឆ្នាំ។ បើតាមប្រភព Bighit Music លោកនឹងវិលត្រឡប់មកជួបជុំអ្នកគាំទ្រវិញនៅក្នុងឆ្នាំ ២០២៥។

ជាមួយគ្នាដែរ កន្លែងដែល J-Hope នឹងចូលទៅហ្វឹកហាត់ និងបម្រើកងទ័ពនៅដំណាក់កាលដំបូងគឺនៅខេត្ដ Gangwon ប្រទេសកូរ៉េខាងត្បូង។ J-Hope ក៏បានបង្ហោះរូបភាពរបស់ខ្លួនដែលបានកាត់សក់រួចរាល់ និងសារជូនដល់អ្នកគាំទ្ររបស់ខ្លួនផងដែរថា៖ លោកពិតជាស្រឡាញ់អ្នកគាំទ្រទាំងអស់។ លោកនឹងវិលត្រឡប់មកវិញដោយសុវត្ថិភាព។




គួរបញ្ជាក់ថា J-Hope ជាសមាជិកទី ២ របស់ក្រុម BTS បន្ទាប់ពី Jin ដែលបានចូលបម្រើកងទ័ព។ Jin បានចូលបម្រើកងទ័ពមុន J-Hope ប្រមាណជា ៤ ខែ ពោលគឺនៅខែ ធ្នូ ឆ្នាំ ២០២២៕
























Account
Security
Favourite Content