ជាតារាប្រុសដំបូងពីកូរ៉េ! J-hope ចាត់ទុកការលេចមុខនៅលើក្របទស្សនាវដ្ដី Billboard ប្រៀបដូចជាសុបិន

J-hope បានក្លាយជាតារាប្រុសទោលរបស់កូរ៉េខាងត្បូង​រូបដំបូង ដែលបានលេចមុខនៅលើក្របទស្សនាវដ្ដី Billboard ប្រចាំខែឧសភា ស្របពេលដែលសមាជិក​ BTS រូបនេះ បានបង្ហើបថា វាប្រៀបបានជាសុបិន ដែលខ្លួនតែងតែឃើញតារាក្នុងដួងចិត្តតាំងតែពីក្មេង។

នៅក្នុងអត្ថបទកិច្ចសម្ភាសន៍ដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែឧសភានេះ Billboard បានកោតសរសើរថា J-hope គឺជាសមាជិកមួយរូបដែលពេញទៅដោយសមត្ថភាពមិនថាក្នុងជំនាញជាអ្នករាំ អ្នករ៉េប និងអ្នកនិពន្ធចម្រៀងនេះទេ ដោយការងារទាំងនេះបានរួមចំណែកជំរុញឱ្យក្រុម BTS ទាំងមូលទទួលបានប្រជាប្រិយភាពពីជុំវិញពិភពលោក។

ទន្ទឹមគ្នានេះ​ តារាប្រុសវ័យ ៣១ឆ្នាំបានចែករំលែកពីអារម្មណ៍របស់ខ្លួនចំពោះការងារលើកនេះថា​៖ “សម្រាប់ខ្ញុំ Billboard ហាក់ដូចជា ពិភពមួយផ្សេងទៀតពីខ្ញុំអ៊ីចឹង។ ខ្ញុំតែងតែចូលចិត្តតាមដានតារាងចំណាត់ថ្នាក់តន្រ្តី ដើម្បីមើលថា តារាក្នុងដួងចិត្តរបស់ខ្ញុំគាត់ជាប់លេខប៉ុន្មាន”។​

“ដូច្នេះហើយ ការដែលខ្ញុំមានចម្រៀងផ្ទាល់ខ្លួនទទួលស្គាល់ដោយ Billboard គឺពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាអស្ចារ្យ និងរំភើបមែនទែន។ សម្រាប់ខ្ញុំ Billboard ប្រៀបជាសុបិន ហើយក៏នៅតែសុបិនបន្តទៀត ដូចម្រៀងបទ  Sweet Dreams របស់ខ្ញុំអ៊ីចឹង” លោកបន្តដូច្នេះ។

ទន្ទឹមគ្នានឹងការសាកសួរពីចំណាប់អារម្មណ៍ដែលខ្លួនត្រូវបានអ្នកគាំទ្រ និងសិល្បករនៅក្នុងប្រទេសអាស៊ីដទៃទៀតបានចាត់ទុកជានិមិត្តរូបនៃក្ដីសង្ឈឹម J-hope បានឆ្លើយតបវិញថា៖ “វាដូចជាខ្ញុំខ្លួនឯងអ៊ីចឹង ដែលទទួលបានការបំផុសគំនិតពីសិល្បករដែលខ្ញុំកោតសរសើរ ហើយឥទ្ធិពលរបស់ពួកគាត់បានជួយបង្កើតតន្រ្តីរបស់ខ្ញុំតាមបែបរបស់ខ្ញុំ។ ខ្ញុំពិតជាមានកិត្តិយសមែនទែន ដែលការងារខ្ញុំបានក្លាយជាកម្លាំងជំរុញចិត្តអ្នកដទៃ និងបន្តបញ្ជូនថាមពលវិជ្ជមាននេះ តទៅមុខទៀត”។

បន្តពីនេះគ្នានេះ ម្ចាស់បទ Mona Lisa បានបង្ហាញក្ដីសង្ឈឹមថា ខ្លួននៅតែចង់បន្តមានឈ្មោះជាសិល្បករដែលអាចបង្ហាញផ្លូវ និងមានចំណែកជួយលើកទឹកចិត្តដល់អ្នកដទៃ ដែលមានឱកាសបានស្ដាប់ចម្រៀងរបស់ខ្លួន។

គួរឱ្យដឹងផងដែរថា ថ្វីបើ J-hope បានក្លាយជាតារាខេប៉ុបបុរសរូបដំបូង ដែលមានវត្តមាននៅលើក្រប Billboard ក្នុងនាមជាសិល្បករទោលក្ដី ក៏ប៉ុន្តែកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១ កន្លងទៅ លោកក៏បានលេចវត្តមាននៅលើក្របទស្សនាវដ្ដីតែមួយនេះ រួមគ្នានឹងសមាជិកទាំង ៧នាក់របស់ BTS ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *