មិនដែលភ្លេចជួយអ្នកដទៃ! IU ដកប្រាក់ចេញពីហោប៉ៅខ្លួនជិត ៨ ម៉ឺនដុល្លារជួយដល់អង្គការថែទាំកុមារ

ពិតណាស់នេះមិនមែនជាលើកទី ១ នោះទេដែលតារាចម្រៀងស្រីល្បីប្រចាំប្រទេសកូរ៉េខាងត្បូង IU បរិច្ចាគប្រាក់របស់ខ្លួនជួយដល់កុមារ ឬអង្គការផ្សេងៗ។ ជាពិសេសរូបនាងតែត្រូវមហាជនសរសើរថាជាតារាស្រីដែលមានទឹកចិត្តល្អ និងចេះជួយយកអាសាអ្នកដទៃ។

ទន្ទឹមនេះយោងតាមសារព័ត៌មានប្រទេសកូរ៉េ Naver បានឱ្យដឹងថា នៅថ្ងៃទី ៥ ខែ ឧសភា ម្សិលមិញតារាស្រីវ័យ ២៩​ ឆ្នាំរូបនេះបានបរិច្ចាគប្រាក់របស់ខ្លួន ១០០ លានវ៉ុន​ឬស្មើ ៧៨ ៧៦៧ ដុល្លារអាមេរិកដល់អង្គការ Green Umbrella Children  ដើម្បីជួយដល់ក្មេងៗនៅទីនោះ។ ការបរិច្ចាគនេះជាកាដូសម្រាប់ថ្ងៃបុណ្យកុមារ។

ជាមួយគ្នានេះ ប្រាក់ដែល IU បានបរិច្ចាគនឹងយកទៅជួយដល់អ្នកខ្វះខាតដូចជា ម្ដាយ ឬឪពុកដែលចិញ្ចឹមកូនម្នាក់ឯងហើយមានប្រាក់ចំណូលទាប ក្មេងៗដែលគ្មានឪពុកម្ដាយចិញ្ចឹមដោយលោកតាឬលោកយាយ និងក្មេងកំព្រាជាដើម។

មែនទែនទៅ IU មិនត្រឹមតែជាសិល្បៈករឆ្នើមដែលពូកែទាំងខាងសម្ដែង និងច្រៀងនោះទេ នាងក៏ត្រូវមហាជនក្នុងប្រទេសកូរ៉េចាត់ទុកជាបុគ្គលសំខាន់ម្នាក់ក្នុងប្រទេសផងដែរ ព្រោះតែនាងជាមនុស្សដែលតែងតែចូលរួមជួយដល់សង្គម និងបរិច្ចាគប្រាកជាហូរហែជួយដល់ប្រទេសនៅពេលដែលមានបញ្ហាផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ កូវីដ ១៩ ជួយដល់កុមារ អង្គការលើកកម្ពស់ស្រ្ដី និងផ្សេងៗទៀត។

បច្ចុប្បន្ន សម្រាប់ការងារសិល្បៈរបស់ IU រូបនាងនឹងត្រៀមត្រលប់មកវិញជាមួយខ្សែភាពយន្ដថ្មី Dream ដែលសម្ដែងជាមួយតារាប្រុស Park SeoJoon និងរឿងភាគ Money Game៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

អបអរផង! កូនខ្មែរកាត់បារាំង Klara Monory Caillaux ក្លាយជាកញ្ញាឯកកម្ពុជាប្រចាំប្រទេសបារាំង

បេក្ខនារី ១៦ រូប​ដែល​ធំ​ធាត់​នៅ​ប្រទេស​បារាំង​បាន​នាំ​គ្នា​ដាក់​ពាក្យ​ចូល​ប្រកួត​កញ្ញា​ឯក​កម្ពុជា ប្រចាំ​ប្រទេស​បារាំង។ ជា​លទ្ធផល កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​ជយលាភី ដែល​មាន​ទាំង​សម្រស់ ចំណេះ​ដឹង និង​ភាព​ជា​ខ្មែរ នោះ​គឺ​

បងប្អូនគំរូ! ព្រះនាង អេម៉ា និងម្ចាស់ប្អូន គ្រងឈុតស្បៃជាគូ ស្អាតគ្មានកន្លែងទាស់

ព្រះនាង នរោត្តម អេម៉ា និង​ព្រះនាង នរោត្តម ជេនណា កាន់តែ​មមាញឹក​នឹង​ការងារ​ជា​គូ​បងប្អូន ក្រោយ​ទ្រង់ អេម៉ា បានប្រកាស Debut ជា​តារា​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មុន​ពេល​មក​ប្រកប​អាជីព​តារា​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ទី​កំណើត​នៃ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)