ទឹកចិត្ដល្អ! IU បរិច្ចាគប្រាក់ជួយដល់សង្គមសរុបច្រើនជាង ៣ លានដុល្លារអាមេរិក

តារាចម្រៀងស្រីខេប៉ុបល្បី IU បានក្លាយជាប្រធានបទត្រូវបានគេលើកយកមកពិភាក្សាជាថ្មីម្ដងទៀតលើបណ្ដាញសង្គមអ៊ីនធើណេត ដោយសារតែសន្ដានចិត្ដដ៏ល្អរបស់នាង។

Fanclub IUAENA ដែលតំណាងឲ្យតារាស្រី IU បានប្រកាសកាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២៤ ពីការបរិច្ចាគប្រាក់ប្រមាណ ១០០ លានវ៉ុន ឬប្រហែល ៧៣ ៥០០​ ដុល្លារអាមេរិកទៅកាន់មូលនិធិកុមារកូរ៉េ ដើម្បីអបអរថ្ងៃទិវាកុមារ ក្នុងប្រទេសកូរ៉េខាងត្បូង។ គោលបំណងក្នុងការបរិច្ចាគគឺដើម្បីជួយដល់កុមារដែលខ្វះខាត និងត្រូវការជំនួយ។ តារាស្រី IU ក៏សង្ឃឹមថា កុមារទាំងអស់នឹងទទួលបានក្ដីស្រឡាញ់ និងធំធាត់មានសុខភាពល្អ។

ចាប់តាំងពីតារាស្រី IU បង្ហាញខ្លួនក្នុងពិភពសិល្បៈ នាងតែងតែបង្ហាញក្ដីស្រឡាញ់ និងជួយជ្រោមជ្រែងដល់សង្គមតាមរយៈការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនយ៉ាងច្រើន។ ជារឿយៗ នាងបានបរិច្ចាគប្រាក់ជួយដល់កុមារ ស្រីមានផ្ទៃពោះ មន្ទីរពេទ្យកូរ៉េ កន្លែងមើលថែទាំក្មេងៗ ជនរងគ្រោះដោយសារគ្រោះធម្មជាតិ និងកូវីដ១៩ជាដើម។ គិតមកទល់បច្ចុប្បន្ន រូបនាងត្រូវបានគេរាយការណ៍ថា បានបរិច្ចាគប្រាក់ជួយដល់សង្គមយ៉ាងហោចណាស់ជាង ៥ ពាន់លានវ៉ុន ឬប្រហែល ៣,៦ លានដុល្លារអាមេរិក។

ក្រៅពីមានទឹកចិត្ដល្អប្រពៃ និងតែងបរិច្ចាគប្រាក់ IU ក៏ត្រូវបានគេរាយការណ៍ថា ជាតារាស្រីម្នាក់ដែលមានទឹកចិត្ដល្អចំពោះមនុស្សជុំវិញ និងក្រុមការងារផងដែរ។ នាងធ្លាប់បានស្នើសុំ ការដំឡើងប្រាក់ខែ ជូនដល់ក្រុមការងារ ៤០ នាក់ ដើម្បីឲ្យពួកគេទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ការចាយវាយប្រចាំថ្ងៃ។ នាងធ្លាប់បានទម្លាយពីជំងឺ និងផលលំបាក ដែលខ្លួនបានឆ្លងកាត់ ទាក់ទងនឹងរូបរាង ដោយសង្ឃឹមថា សំឡេងរបស់នាងអាចជួយដល់មនុស្សផ្សេងទៀតដែលកំពុងប្រឈមនឹងបញ្ហាលំបាកដូចនាង ឲ្យមានភាពក្លាហាន។ មូលហេតុនេះហើយ ទើប IU ក្លាយជាតារាស្រីឆ្នើមម្នាក់ដែលត្រូវប្រជាជនកូរ៉េស្រឡាញ់ និងគោរពយ៉ាងខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ