គ្រាន់តែលេចដំណឹង BLACKPINK ត្រៀមបន្ដកុងត្រាថ្មីជាមួយ YG ហ្វេនផ្ទុះការវែកញែក

កាលពីមួយរយៈមុន មានលេចពាក្យចចាមអារ៉ាមជាច្រើនថាក្រុមចម្រៀងនារីល្បី BLACKPINK នឹងមិនបន្ដកុងត្រាជាមួយផលិតកម្ម YG ខណៈអាចនឹងបំបែកក្រុមទៀតផង។ ស្របពេលដែលសមាជិកម្នាក់ៗ សុទ្ធសឹងតែមានផលិតកម្មផ្សេងៗ ទាក់ទងចង់បានឱ្យចូលរួមក្នុងផលិតកម្មរបស់ពួកគេ។

យោងតាមប្រភពព័ត៌មានកូរ៉េ Star News នៅព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្រុមចម្រៀង BLACKPINK មិនចាកចេញពីផលិតកម្ម YG ឡើយ និងកំពុងត្រៀមខ្លួនចុះកុងត្រាថ្មីផងដែរ។ មែនទែនទៅ កុងត្រារបស់សមាជិកម្នាក់ៗ នឹងត្រូវផុតនៅខែ សីហា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោយចេញច្រៀងបានរយៈពេល ៧ ឆ្នាំ។

តែយ៉ាងណាមិញ បន្ទាប់ពីដំណឹងនេះត្រូវបានចេញផ្សព្វផ្សាយក៏បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម។ ក្នុងនោះមានអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តនោះទេ ដោយសារពួកគេលើកឡើងថាក្រុមចម្រៀងនារី BLACKPINK មិនសូវទទួលបានការយកចិត្ដទុកដាក់ពីផលិតកម្ម និងមិនសូវបានចេញអាល់ប៊ុមចម្រៀងច្រើនដូចក្រុមចម្រៀងនារីផ្សេងៗ ដែលចេញស្រករៗពួកគេ។ លើសពីនេះ ក្រុមអ្នកគាំទ្រជាច្រើនក៏បានលើកឡើងថា សមាជិក BLACKPINK សុទ្ធសឹងតែជាអ្នកមានសមត្ថភាពមិនធម្មតាទាំងការច្រៀង រាំ និងរ៉េប ប៉ុន្ដែស្ថិតក្រោមផលិតកម្ម YG មិនបានឱ្យពួកគេបញ្ចេញសមត្ថភាពដែលខ្លួនមានមកអស់ឡើយ។

ជាមួយគ្នាដែរ ក៏មានអ្នកគាំទ្រផ្សេងទៀត លើកឡើងថាប្រសិនបើវាជាការសម្រេចចិត្តរបស់សមាជិក BLACKPINK ពួកគេក៏យល់ស្របតាម និងសង្ឃឹមថាមានកំណែទម្រង់ថ្មីដែលអាចធ្វើឱ្យសមាជិកម្នាក់ៗ មាន​ឱកាសបានបញ្ចេញសមត្ថភាពរបស់ខ្លួនកាន់តែច្រើនជាងមុន។

គួរបញ្ជាក់ថា ព័ត៌មានផ្ទៃក្នុងជាច្រើនបានបង្ហើបថា ផលិតកម្ម YG កំពុងតែផ្លាស់ប្ដូរការគ្រប់គ្រងសិល្បករ​ខ្លួន និងបើកសិទ្ធិសេរីភាពឱ្យពួកគេច្រើនជាងមុន។ ជាក់ស្ដែង ក្រុមចម្រៀងនារីថ្មី BABYMONSTER ថ្វីបើពួកគេមិនទាន់ប្រកាសចេញច្រៀងជាផ្លូវការ ប៉ុន្ដែពួកគេអាចដើរចេញជាសាធារណៈ និងអាចនិយាយលេងជាមួយអ្នកគាំទ្របានយ៉ាងងាយស្រួល។ លើសពីនេះ ពួកគេថែមអាចបង្ហោះវីដេអូរាំលេងលើបណ្ដាញសង្គម TikTok ទៀតផងដែលតារាក្នុងផលិតកម្មកាលពីមុនមិនអាចធ្វើបានឡើយ។ នេះបង្ហាញថា YG កំពុងតែព្យាយាមផ្លាស់ប្ដូរការគ្រប់គ្រងរបស់ខ្លួន ទៅលើសិល្បករក្នុងផលិតកម្មហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ