រៀបចំកម្មវិធី Miss Grand Cambodia ៣ ឆ្នាំ អ៊ិន សុភិន សល់បានការរិះគន់ច្រើនជាងសរសើរ?

ប្រិយមិត្តអ្នកអានដែលគាំទ្រវិស័យប្រកួតប្រជែងសម្រស់ ពិសេសកម្មវិធី​ Miss Grand Cambodia ប្រាកដជាបានជ្រាបហើយថា លោក អ៊ិន សុភិន នាយកគ្រប់គ្រង និងជាអ្នកទទួលរៀបចំការ​ប្រកួត Miss Grand Cambodia រយៈពេល ៣ ឆ្នាំជាប់គ្នា បានសម្រេចចិត្តលែងដៃពី​មួយនោះហើយ ចាប់ពី ២០២៣ តទៅ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

លោក អ៊ិន សុភិន បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ 2023 តទៅដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក !»។

ក្រោយឃើញការបង្ហោះ​ឈប់​ផលិត​កម្មវិធី​បន្ត​ មហាជនបានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ក្នុងនោះគេឃើញមានទាំងការរិះគន់ និងការលើកសរសើរ អាណិត និងសោកស្តាយ​ព្រម​គ្នា។ តួយ៉ាង ការរិះគន់ទៅលើអ្នកគ្រប់គ្រងរូបនេះ មិនមែនទើបកើតឡើងទេ តែវាកើតតាំងពីឆ្នាំ ២០២០ មកម៉្លេះ ទៅលើការរៀបចំមិនគ្រប់ជ្រុងជ្រោយ បញ្ហារឿងលុយកាក់ជាមួយបវរកញ្ញា និងផ្នែកសម្លៀកបំពាក់ ជាដើម​។

ចំណែកការលើកសរសើរវិញនោះ​ គឺដោយសារ ៣ ឆ្នាំមកនេះ ត្បិតតែការគ្រប់គ្រងរបស់លោកមានចន្លោះខ្វះខាតច្រើន ប៉ុន្តែ Miss Grand Cambodia ទាំង ៣ រូប សុទ្ធសឹងតែចូលដល់វគ្គ ដូចជា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 ជាប់ Top20 , ប៉ូគឹមថេង សុតធីតា ជាប់ Top10 , ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាប់ 5thRunner up Miss Grand International 2022។ នេះសបញ្ជាក់ឱ្យឃើញថា រយៈ ៣ ឆ្នាំដែល លោក អ៊ិន សុភិន គ្រប់់គ្រង Miss Grand Cambodia ទោះសល់បានការរិះគន់ និងលើកសរសើរទន្ទឹមគ្នា។ 

មកទល់ពេលនេះគេនៅមិនទាន់ដឹងថាតើនរណានឹងក្លាយជាអ្នកទិញសិទ្ធរៀបចំកម្មវិធី Miss Grand Cambodia បន្តពី​ម្ចាស់​ផលិតកម្មវិ​មហាហង្សនៅឡើយទេ ខណៈរូបលោកផ្ទាល់ក៏មិនទាន់ផ្តាច់ពីវិស័យ Beauty Pageant បានទាំងស្រុងដែរ ព្រោះក្រៅពីកម្មវិធី Miss Grand Cambodia លោកក៏ទទួលបន្ទុករៀបចំកម្មវិធីជាច្រើនទៀតដូចជា Miss Supranational Cambodia, Miss Earth Cambodia, Miss Global Cambodia, Mister Grand Cambodia និង Mister Supranational Cambodia ផងដែរ។

យ៉ាងណាមិញ ក្រោយឃើញការប្រកាសថា ឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ គេជឿជាក់ថាលោកអាចនឹងងាកមកពង្រឹងវិស័យភាពយន្តវិញ បន្ទាប់ពីផ្អាកការថតអស់រយៈពេលជាង៣ ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម