អ្នកនាង អ៊ឹម សុគន្ធា គ្រោងលក់សម្លៀកបំពាក់មួយទឹក យកប្រាក់ធ្វើសប្បុរសធម៌

ដូចប្រិយមិត្តបានជ្រាបហើយថា អ្នកស្រី អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រង​កម្មវិធី Miss Grand Cambodia 2023 ហើយ​ក៏​ជា​បុគ្គល​និយមលេងម៉ូដសម្លៀកបំពាក់ម្នាក់​ផង​ដែរ។ គ្រប់កម្មវិធីដែលអ្នកស្រីបានចូលរួម គឺគ្មានឈុតសម្លៀកបំពាក់ណាមួយដែលថាជាន់គ្នានោះឡើយ ពោលគឺអ្នកស្រីប្រើប្រាស់ឈុតថ្មីគ្រប់កម្មវិធីតែម្តង។

ឆ្លើយតបសំណួរថា តើមួយខែៗអ្នកស្រីចំណាយប៉ុន្មានលើឈុតសម្លៀកបំពាក់?,ពេលស្លៀកពាក់រួចឈុតយកទៅទុកនៅឯណា? ម្ចាស់ប្រ៊េន HK7 រូបនេះថា ឈុតដែលអ្នកស្រីស្លៀកចេញតាមកម្មវិធីរាល់ដង តម្លៃមួយខ្ទង់ពាន់ដុល្លារឡើងទៅ ដូច្នេះបើមួយខែចេញ ១០-២០ កម្មវិធី ការចំណាយក៏ច្រើនទៅតាមនោះដែល។ ចំណែក សម្លៀកបំពាក់ដែលប្រើប្រាស់រួចគឺអ្នកស្រីប្រមូលទុកនៅផ្ទះទាំងអស់ ដោយគិតមកទល់ពេលនេះសម្លៀកបំពាក់របស់អ្នកស្រីមានរាប់ពាន់ឈុតឯណោះ ដាក់ផ្ទះមួយមិនគ្រប់ទេត្រូវរកផ្ទះមួយទៀតដើម្បីរក្សាទុកដាក់។ ចម្លើយ​ពេញលេញ ម្ចាស់ HK7 បាននិយាយ​ថា ​«អត់មានយកទៅណាទេ ទុកតាំងមើលព្រោះជាអ្វីខ្ញុំស្រលាញ់។ ខ្ញុំគិតថា ថ្ងៃណាមួយខ្ញុំនឹងរៀបចំកម្មវិធីក្នុងការលក់សម្លៀកបំពាក់របស់ខ្ញុំ ដើម្បីជួយដល់សប្បុរសធម៌ដូចជាមន្ទីរពេទ្យ ឬក៏កន្លែងណាដែលខ្វះខាត ប៉ុន្តែពេលនេះខ្ញុំនៅមិនទាន់មានពេល ប៉ុន្តែគោលបំណងខ្ញុំ គឺខ្ញុំនឹងធ្វើសប្បុរសធម៌ក្នុងការលក់សម្លៀកបំពាក់ខ្ញុំផ្ទាល់តែម្តង»។

អ្នកគ្រប់គ្រងថ្មីកម្មវិធី Miss Grand Cambodia 2023 កន្លងមកធ្លាប់មានគេចង់ឱ្យអ្នកស្រីលក់សម្លៀកបំពាក់មួយទឹកដែរ តែដោយសារអ្នកស្រីផ្ទាល់មានគម្រោងលក់សម្លៀកបំពាក់ដែលប្រើប្រាស់រួចទាំងអស់ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌មួយនាពេលឆាប់ៗខាងមុខនេះ។

ក្រឡេកមកកម្មវិធី Miss Grand Cambodia 2023 ដែលកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញវិញ អ្នកស្រី​ សុគន្ធា ឱ្យដឹងថា ឆ្នាំនេះមានរឿងពញ្ញាក់អារម្មណ៍ហ្វេនច្រើន តែសុំលាក់សិន បើប្រាប់លែងភ្ញាក់ផ្អើលហើយ ទុកឱ្យហ្វេនៗតាមដានការប្រកួតទាំងអស់គ្នា។ អតីតតារាម៉ូដែល​រូប​នេះសុំមិនប្រៀបធៀបការរៀបចំរវាងឆ្នាំមុន និងឆ្នាំនេះឡើយ ប៉ុន្តែអ្នកស្រីបានកែប្រែកម្មវិធីមួយចំនួនធំ តែមិនមែនកែទម្រង់កម្មវិធីរបស់ស្ថាប័នអន្តរជាតិដែលគេតម្រូវឱ្យយើងធ្វើនោះទេ។

អ្នកគ្រប់គ្រងថ្មីកម្មវិធី Miss Grand Cambodia 2023 បន្តថា ការប្រកួតឆ្នាំនេះគឺដឹងតែថ្មីប្លែក ហើយទស្សនិកជនដឹងតែពេញចិត្តកម្មវិធីប្រកួតឆ្នាំនេះតែម្តង ដោយការប្រកួតនេះផ្តោតលើវប្បធម៌ អរិយធម៌ សិល្បៈ និងទេសចរណ៍ ពោលគឺគ្រប់យ៉ាងឱ្យតែអាចជួយលើកស្ទួយមុខមាត់របស់ខ្មែរយើង គឺអ្នកស្រីដាក់បញ្ជូលទាំងអស់ដើម្បីឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។ ចង់ដឹងថា ការប្រកួត Miss Grand Cambodia 2023 នឹងមានអ្វីថ្មីប្លែកខ្លះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម