មុនដល់ថ្ងៃប្រគំតន្រ្តីជុំគ្នា វណ្ណដា, កញ្ញា, នរិទ្ធិ, សូហ្វៀ, នីសា ចេញវីដេអូដាស់តឿនអ្នកបើកបរទាំងស្រវឹង

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​ពី​កម្មវិធី​ប្រគំ​តន្ត្រី ​ដើម្បី​អបអរសាទរ «ខួប ៣ ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន» ព្រម​ទាំង​មាន​ការ​តាំង​ពិព័រណ៍​ផ្លាក​លេខ​រថយន្ត ការ​លក់ និង​ដេញ​ថ្លៃ​លេខ​ពិសេស​ផ្ទាល់​​ខ្លួន ដើម្បី​កៀរគរ​​ថវិកា​​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ ក្រោម​វត្តមាន​តារា​ល្បី​ៗ​ជាច្រើន។

ព្រឹត្តិការណ៍​ដ៏​កម្រ​​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បី​ៗ​ដូចជា ឱក​ សុគន្ធកញ្ញា, វណ្ណដា,​សុគន្ធ នីសា និង​អេណាវីតា, រ៉ូលីន,កញ្ញា សូហ្វៀ, វណ្ណថាន, ខាយ,ក្រុម Polarix , ក្រុម La Cima Cartel ជាដើម។ ថ្ងៃនេះ​ វណ្ណដា, កញ្ញា, នរិទ្ធិ, សូហ្វៀ, នីសា បាន​ចេញ​វីដេអូ​​រួម​គ្នា​មួយ ដែល​អត្ថន័យ​ចង់​ណែនាំ​ដល់​អ្នក​បើកបរ​ទាំងអស់​បង្កើន​ការ​​ប្រុង​ប្រយ័ត្ន ជាពិសេស​ពេល​ស្រវឹង។

ក្នុង​នោះ​តារា​ទាំង ៥ ក៏​បាន​ជជែក​គ្នា​ពី​មធ្យោបាយ​ធ្វើ​ដំណើរ​ ប្រសិនបើ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ហើយ​នោះ ចៀសវាង​បើក​បរ​ទាំង​ស្ថានភាព​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ។ អ្នក​បើកបរ​ទាំង​អស់​គ្នា​គឺជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​សុខ​សុវត្ថិភាព​ខ្លួន និង​មនុស្ស​ជាទី​ស្រលាញ់ ដូចនេះ​ហើយ បើ​មិន​ចង់​ស្ដាយក្រោយ​ក្នុង​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ស្រវឹង សូម​កុំ​បើកបរ។

ក្រៅ​ពី​បញ្ចេញ​មតិ​លើ​បញ្ហា​ស្រវឹង​កុំ​បើកបរ​ហើយ Idol ទាំង​អស់​គ្នា ក៏​ផ្ដាំផ្ញើ​ឲ្យ​អ្នក​គាំទ្រ​កុំ​ភ្លេច​ទៅ​ចូលរួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដោយសេរី ​និង​លេងល្បែង​កម្សាន្ត​ផ្សេងៗ ដើម្បី​ទទួល​បាន​វត្ថុ​អនុស្សាវរីយ និង​ឥតគិតថ្លៃនៅ​​​ថ្ងៃទី៧-៨ មីនា ២០២៣ នៅ​សួនច្បារ​វត្តបទុមវតី រាជធានី​ភ្នំពេញចាប់ពី​ម៉ោង៖ ៨ ព្រឹក ដល់ម៉ោង ៩ យប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ