នៅថ្ងៃទី១៥ ខែកញ្ញា នេះ Idid ក្រុមចម្រៀងបុរសថ្មីពី Starship Entertainment នឹងចាប់ផ្ដើមដំណើរនៅលើវិថីខេប៉ុបជាផ្លូវការ ដូចរាមច្បងរួមទ្រនំ Monster X និង IVE ដែរ។

មានសមាជិកសរុបចំនួន ៧នាក់ រួមមាន Jang Yonghoon, Kim Minjae, Park Wonbin, Chu Yoochan, Park Seonghyeon, Baek Junhyuk និង Jeong Semin ម្នាក់ៗសុទ្ធសឹងតែបានឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំងទៅលើសមត្ថភាពក្នុងការច្រៀង រាំ ក៏ដូចជា ទំនាក់ទំនងជាមួយនឹងក្រុមអ្នកគាំទ្រ ពីកម្មវិធីប្រកួតប្រជែង Debut’s Plan។
សម្រាប់ស្នាដៃជា EP ដំបូងបង្អស់ក្រោមចំណងជើងថា “I did it.” ដែលជាស្នាដៃសហការជាមួយនឹងផលិតករអាមេរិកាំង Dem Jointz នេះ នឹងបើកបង្ហាញពីអត្តសញ្ញាណពិសេសរបស់ក្រុម តាមរយៈបទចម្រៀង ៨បទ ដូចជាបទ “Brilliantly Wayward” “Slow Tide” “Step It Up” និង “Sticky Bomb” ជាដើម។
ក្នុងឱកាសនៃការចាប់ផ្ដើមអាជីពជាផ្លូវការ Idid ក៏បានរៀបចំកម្មវិធីចំនួន ២ដាច់ដោយឡែកពីគ្នា ដើម្បីផ្ដល់បទសម្ភាសន៍ជាមួយនឹងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីមួយទៀតសម្រាប់ជួបជុំជាមួយនឹងអ្នកគាំទ្រ នៅថ្ងៃទី១៥ ខែសីហា នេះ ឯ YES24 Live Hall ក្នុងសង្កាត់ Gwangjin ទីក្រុងសេអ៊ូល៕
























Account
Security
Favourite Content