ថ្មីៗនេះតារាចម្រៀងស្រីទោលល្បីខេប៉ុប HyunA និងជាអតីតសមាជិកក្រុមចម្រៀង 4Minute បានសម្រក់ទឹកភ្នែកនៅពេលនិយាយពីជីវិតជាតារាខេប៉ុប និងក្ដីព្រួយបារម្ភក្នុងចិត្ដរបស់នាង។
HyunA បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់តារាស្រី Uhm JungHwa។ អ្នកទាំងពីរបានចែករំលែកគ្នាពីបទពិសោធក្នុងវិថីសិល្បៈ ដោយ JungHwa បានរំឮកដល់ពេលវេលាដែលជាប់មមាញឹកខ្លាំង សម្ពាធ និងពេលវេលានាងអាចដាក់ចុះរកឃើញពីសេរីភាព ភាពរីករាយក្នុងជីវិត។




ក្រឡេកមកមើលតារាស្រីម្ចាស់បទ «Change» វិញ នាងបានទម្លាយពីអារម្មណ៍ក្នុងចិត្ដ ការស្ថិតក្នុងវិថីសិល្បៈដ៏យូរអង្វែង និងការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យខេប៉ុប នាងក៏បានទម្លាយថារូបនាងចាប់ផ្ដើមឡើងគីឡូខុសធម្មតា រហូតដល់ទៅ ៨ គីឡូ។ មួយរយៈចុងក្រោយ នាងមានអារម្មណ៍ថា៖ ខ្លួនឯងមិនអាចស្ថិតនៅកន្លែងខ្ពស់មួយជារៀងរហូតទេ។ ជាការឆ្លើយតបពីតារាស្រី Uhm JungHwa បានលើកឡើងថា បើមិនចង់ចុះពីទីខ្ពស់ទេ នាងអាចឈរនៅទីនោះរហូតបាន។



HyunA បានបន្ដទាំងទឹកភ្នែករលីងរលោងថា នាងបានដើរដល់ដំណាក់កាលមួយ ដែលនាងចាប់ផ្ដើមគិតមិនឈប់ថា តើនាងអាច បន្ដធ្វើវាបានល្អ និងបន្ដជោគជ័យបានដែរ ឬទេ? តារាស្រីវ័យ ៣២ ឆ្នាំ បានបន្ថែមថា ពេលខ្លះនាងគិត តើត្រូវបន្ដធ្វើអ្វីទៅមុខទៀត? នាងគ្មានអ្វីធ្វើទៀតទេ។ អតីតសមាជិក 4Minute រូបនេះក៏បានអរគុណដល់រៀមច្បងដែលបានជួយលើកទឹកចិត្ដដល់នាង។ នាងពិតជាមានសំណាងដែលបានជួប JungHwa រូបនាងជាកម្លាំងចិត្ដធំមួយជួយដល់ជីវិតរបស់នាង។ HyunA និង Uhm JungHwa មានទំនាក់ទំនងជិតស្និទ្ធ និងរាប់អានគ្នាជាច្រើនឆ្នាំមកហើយ។




គួរបញ្ជាក់ថា មួយរយៈចុងក្រោយ តារាស្រី HyunA ត្រូវបានមហាជនជាច្រើនរិះគន់ ក្រោយនាងប្រកាសពីទំនាក់ទំនងស្នេហាជាមួយតារាប្រុស JunHyung អតីតសមាជិកក្រុមចម្រៀងបុរស BEAST។ តារាប្រុសរូបនេះត្រូវមហាជនជាច្រើនរិះគន់មិនឈប់ ក្រោយលោកត្រូវបានរាយការណ៍ជាប់ពាក់ព័ន្ធរឿងក្ដីក្លឹប Burning Sun របស់តារាប្រុស SeungRi ដែលជារឿងក្ដីធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ទាក់ទិនការជួញដូរមនុស្ស និងថតវីដេអូ អាសអាភាសជាដើម៕























Account
Security
Favourite Content