កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន AT AREA ប្រកាសការចុះកិច្ចសន្យាផ្ដាច់មុខជាមួយ HyunA កាលពីពេលថ្មីៗនេះ។

ចាប់តាំងពីបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន P Nation ក្នុងខែសីហា ឆ្នាំ២០២២ តារាចម្រៀងស្រី HyunA បានធ្វើការទៅលើបទចម្រៀងរបស់ខ្លួនតែម្នាក់ដោយមិនមានជំនួយពីក្រុមហ៊ុន ឬភ្នាក់ងារណាមួយឡើយ។ ប៉ុន្តែក្រោយនាងក៏សម្រេចចិត្តចូលក្រុមហ៊ុន AT AREA ដើម្បីបង្កើនភាពងាយស្រួលក្នុងការផលិតបទចម្រៀងរបស់នាងផងដែរ។



គួរកត់សម្គាល់ថា AT AREA ក៏ជាទ្រនំរបស់ DAWN ដែលជាអតីតមិត្តប្រុសរបស់នាងផងដែរ។ ទាក់ទិននឹងរឿងមួយនេះដែរ ខាងក្រុមហ៊ុនបានចេញមកអត្ថាធិប្បាយយ៉ាងច្បាស់ដែរថារឿងឯកជនរបស់ HyunA និង Dawn គឺមិនមានអ្វីពាក់ព័ន្ធជាមួយនឹងការចុះកិច្ចសន្យារបស់នាងឡើយ ហើយនេះរឹតតែមិនពាក់ព័ន្ធនឹងការវិលត្រលប់មករួមរស់ជាមួយគ្នាទៅទៀត។ ដូច្នេះអ្នកទាំងពីរ និងក្រុមហ៊ុនគឺផ្ដោតតែនៅលើវត្តមានក៏ដូចជាការងាររបស់សិល្បករប៉ុណ្ណោះ។


គួរបញ្ជាក់ផងដែរថា អតីតគូស្នេហ៍មួយគូនេះបានចាប់ផ្ដើមទាក់ទងគ្នាក្នុងឆ្នាំ២០១៦ ហើយបានប្រកាសជាសាធារណៈនូវទំនាក់ទំនងរបស់អ្នកទាំងពីរក្នុងឆ្នាំ២០១៨។ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៦ ឆ្នាំ Hyuna និង Dawn ទាំងពីរនាក់បានបង្ហោះពីដំណឹងចែកផ្លូវគ្នាជាសាធារណៈនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមដើម្បីឱ្យមហាជនបានដឹង។ បើទោះបីជាយ៉ាងណាក្ដី អ្នកទាំងពីរនៅតែជាមិត្តល្អជានិច្ច៕


























Account
Security
Favourite Content