កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅនេះតារាចម្រៀងស្រី HyunA បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងវគ្គទី ១៨ ក្នុងកម្មវិធី Season B Season រដូវកាលទី ៤ ដោយបានអង្គុយញ៉ាំអាហារជាមួយ Rain ក្នុងភោជនីយដ្ឋានមួយកន្លែង។ នៅក្នុងវគ្គចុងក្រោយនេះផងដែរ នាងក៏បានជជែកគ្នាដោយបើកចំហអំពីរឿងរ៉ាវកាលពីមុន និងទម្ងន់របស់នាង។


ប្រធានបទខាងលើត្រូវបានលើកឡើងនៅពេលដែល Rain បានស្វាគមន៍ HyunA ដោយនិយាយថានាងកាន់តែស្អាត បើទោះបីជាខានបានជួបនាងយូរហើយក៏ដោយ។ ជាការពិត HyunA បានសារភាពថាបច្ចុប្បន្ននេះ នាងពិតជាឡើងទម្ងន់ដែលធ្វើឱ្យ Rain មិនអាចបដិសេធបានថានាងកាន់ប្រសើរជាងមុនមែន។
បន្ថែមពីលើនេះ Rain បានបន្ដថាមានពេលមួយនោះលោកមិនបានឃើញមុខរបស់ HyunA អស់រយៈពេលជាយូរ ប៉ុន្តែក្រោយឃើញម្ដងហើយ លោកបែរជាសង្កេតឃើញថានាងពិតជាស្គមខ្លាំងមែនទែន។ ពេលនោះ HyunA បានសារភាពថាកាលនោះនាងមានទម្ងន់ត្រឹមតែ ៤០ គីឡូក្រាមប៉ុណ្ណោះ។ នាងបានបន្ដទៀតថាកំលុងពេលនោះ នាងញ៉ាំតែគីមប៉ាប់មួយដុំប៉ុណ្ណោះក្នុងមួយថ្ងៃគឺនៅពេលដែលនាងមានកាលវិភាគការងារ។


ដូច្នេះហើយទើបសុខភាពរបស់នាងចាប់ផ្ដើមធ្លាក់ចុះខ្លាំងតាំងពីនាងមានអាយុ ១៦ ឆ្នាំមកម៉្លេះ មិនថានាងចង់ធ្វើឱ្យបានល្អនៅលើឆាកយ៉ាងណានោះទេ ជាក់ស្ដែងនៅតែមិនអាច។ ប៉ុន្តែក្រោយមកនាងក៏បានសួរខ្លួនឯងថា តើសុភមង្គលពិតសម្រាប់នាងគឺជាអ្វី? រហូតមកដល់ឆ្នាំមុនគឺពេលនោះហើយដែលនាងយល់ថារឿងតូចតាចក្នុងជីវិតទើបជាសុភមង្គលក្នុងជីវិត៕
























































Account
Security
Favourite Content