នៅក្នុងវីដេអូមួយដែលមានចំណងជើងថា “Hwasa Drinking Interview” ត្រូវបានបង្ហោះនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់ Kian84 ដែលជាវិចិត្រករ webtoon Hwasa បានបើកបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនក្នុងនាមជាតារាចម្រៀង និងផែនការអាពាហ៍ពិពាហ៍នាពេលអនាគត។
នៅក្នុងវីដេអូនោះផងដែរ Hwasa ត្រូវបានពិធីករកោតសរសើរអំពីការចេញផ្សាយសកម្មភាពទោលរបស់នាង ដោយលើកឡើងថានាងពិតជាធ្វើបានល្អមែនទែន។ ពិធីកររូបនោះបានបន្ដថាមានសិល្បករជាច្រើនចូលចិត្តចូលរួមក្នុងកម្មវិធីកម្សាន្ដបន្ទាប់ពីបញ្ចេញសកម្មភាពទោល ប៉ុន្តែផ្ទុយទៅវិញនាងបែរជាផ្ដល់អាទិភាពទៅលើតួនាទីជាអ្នកចម្រៀងច្រើនជាង។


ជាការឆ្លើយតប Hwasa បាននិយាយថាជាការពិតនាងមានអារម្មណ៍ថាការច្រៀងគឺជាអ្វីដែលនាងពូកែបំផុត ដូច្នេះហើយនាងបានផ្ដោតទៅលើរឿងតាំងពីក្មេងរហូតដល់ក្លាយជាអ្នកចម្រៀងក៏នាងនៅតែធ្វើបែបនេះ។ ម្ចាស់បទ “Maria” បានបន្ដថានាងតែងតែចង់ធ្វើឱ្យបានល្អជានិច្ច ហេតុនេះទើបនាងខំប្រឹងធ្វើការងារជាច្រើន និងជំរុញខ្លួនឯងគ្រប់ពេលវេលា។ ឥឡូវនេះនាងមានអារម្មណ៍ខ្លួនឯងពិតជាអស់កម្លាំង រហូតពេលខ្លះនាងមិនអាចធ្វើការក្នុងស្ថានភាពធម្មតាបាននោះទេ ដោយសារតែនាងមិនបានគេងគ្រប់គ្រាន់។ នេះគឺជាលើកដំបូងដែលនាងបានបង្ហើបពីអារម្មណ៍ដែលបានលាក់បាំងអស់ពេលជាយូរ។



ទន្ទឹមនឹងនោះ នាងក៏បានសារភាពដែរថានោះគឺជាមូលហេតុដែលនាងបានលះបង់គ្រប់យ៉ាងចំពោះការងារនេះ ដូច្នេះនៅពេលនាងចាកចេញ នាងនឹងមិនមានការស្ដាយក្រោយអ្វីឡើយ។ Hwasa បានបន្ថែមនាងពិតជាសង្ឃឹមថាខ្លួននឹងមានពេលវេលាមួយដែលមានសេរីភាពហើយមិនជាប់ជំពាក់ជាមួយអ្វីទាំងអស់។
បែរមកនិយាយដល់គម្រោងធំក្នុងឆាកជីវិតវិញ តារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះក៏បានឱ្យដឹងថានាងមិនដឹងនោះទេថានាងត្រូវរៀបការពេលណា។ ប៉ុន្តែប្រសិនបើនាងអាចជួបមនុស្សដែលត្រូវចិត្ត នាងនឹងពិចារណាទៅលើរឿងនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រោយទទួលបានភាពជោគជ័យជាលើកដំបូងជាមួយបទ “I Love My Body” ក្នុងនាមជាតារាចម្រៀងទោលក្នុងក្រុមហ៊ុន P Nation ហើយបទចម្រៀងបន្ទាប់របស់នាង “Chili” ក៏ទទួលបានគាំទ្រយ៉ាងសន្ធឹកផងដែរទាំងក្នុង និងក្រៅប្រទេស។ ថ្មីៗនេះយោងតាមសារព័ត៌មានកូរ៉េជាច្រើន Hwasa ក៏គ្រោងនឹងវិញត្រលប់មកវិញជាមួយនឹងអ្វីថ្មីប្លែកជូនអ្នកគាំទ្រនៅថ្ងៃទី១៩ ខែកញ្ញាឆាប់ៗនេះ៕
























Account
Security
Favourite Content